​ស្ត្រី​ម្នាក់​លួច​មាន​សហាយស្មន់ ជាមួយ​មេធាវី ជា ហៃ ត្រូវ​តុលាការ ខេត្ត​ព្រះសីហនុ ដោះលែង​

ព្រះសីហនុ: ស្ត្រី​ម្នាក់​ដែល​ត្រូវ​ប្តី​ចោទប្រកាន់ថា លួច​មាន​សា​ហាយ​ស្មន់ ជាមួយ​លោក​មេធាវី ជា ហៃ ជា​កូនប្រសារ​របស់ អនុប្រធាន​តុលាការ​កំពូល បាននាំគ្នា​ប្រើ​ហិង្សា ដោយ​ចេតនា ទៅលើ​ប្តី កាលពី​ថ្ងៃ​២០ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន​សាលាដំបូង ខេត្ត​ព្រះសីហនុ ធ្វើការ​ដោះលែង នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ។​

​តាម​ប្រភពពី​មន្ត្រីប៉ូលិស ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ឯម រ៉ានី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​អ្នកលក់​មាស ក្នុង​ផ្សារលើ ក្រុងព្រះសីហនុ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥ និង​បាន​បញ្ជូន​ជនសង្ស័យ មកកាន់​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​ចោទប្រកាន់ តែ​ពេលមកដល់​សាលាដំបូង​ខេត្ត ក៏​ធ្វើ​សាកសួរ​ជនសង្ស័យ អស់​ជាច្រើន​ម៉ោង រួចមក ស្រាប់តែ​មានការ​ដោះលែង ជនសង្ស័យ​អោយនៅ​ក្រៅ​ឃុំ​ទៅវិញ​។ នេះ​ជា​រឿង​របស់លោក ព្រះ​រា​អាជ្ញា​សាលា ដំបូង ខេត្ត​ព្រះសីហនុ​ទេ ព្រោះ​អី​ប៉ូលិស​បានត្រឹមតែ កសាង​សំណុំរឿង អោយ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ ដែល​កំពុងតែ​ជក់ចិត្ត តាមដាន​រឿង ស្ត្រី​ម្នាក់​ដែលមាន​ប្តី និង​កូន​៥​នាក់ បែរជា​ទៅ​លួច​មាន​សហាយ​ស្មន់ ជាមួយ​មេធាវី និង​ប្រើ​ហិង្សា​ដោយ​ចេតនា មកលើ​ប្តី​អោយរ​បួស ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​រូបនេះ ហើយ​បញ្ជូនទៅអោយ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស តែ​បែរ​ជាមាន​ដោះលែង អោយនៅ​ក្រៅ​ឃុំ​។ តើ​បទល្មើស​ប៉ុន​នឹង មិនអាច​ជាប់ឃុំ ធ្វើបែបនេះ ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ លើកឡើងថា ស្ត្រី​ម្នាក់នេះ មិនដឹង​ជា​មា​បញ្ហា​អ្វី​ទេ បានជា​រួចខ្លួន​ពី​សំណាញ់​ច្បាប់​នោះ​។​
 
​លោក រស់ សា​រាំ ព្រះ​រា​អាជ្ញា​រង អម​សាលាដំបូង ខេត្ត​ព្រះសីហនុ បានអោយដឹង​តាម​ទូរស័ព្ទ​ថា ការដោះលែង ឈ្មោះ​ឯម រ៉ានី អោយនៅ​ក្រៅ​ឃុំ​នោះ គឺ​លោក សុខ សឿន ចៅក្រម​នៃ​សាលាដំបូង ខេត្ត​ព្រះសីហនុ ជា​អ្នក​ស៊ើបសួរ​បន្ត​៕V/S

​ស្ត្រី​ម្នាក់​លួច​មាន​សហាយស្មន់ ជាមួយ​មេធាវី ជា ហៃ ត្រូវ​តុលាការ ខេត្ត​ព្រះសីហនុ ដោះលែង​

​ស្ត្រី​ម្នាក់​លួច​មាន​សហាយស្មន់ ជាមួយ​មេធាវី ជា ហៃ ត្រូវ​តុលាការ ខេត្ត​ព្រះសីហនុ ដោះលែង​