ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ ព្រមាន​ថ្នាក់ក្រោម រឿង​សត្វពាហនៈ អុកឡុក​ទីក្រុង​

ព្រះសីហនុ: ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ សូម​ធ្វើ​ការណែនាំ ដល់​អស់លោក​ជា​អធិការ នគរបាល​ក្រុង​-​ស្រុក​ទាំង​បួន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ទប់ស្កាត់​ឱយបាន បញ្ហា​សត្វពាហនៈ  ដូចជា គោ​-​ក្របី​-​ពពែ ៘ ដើរ ឬ ដេក​នៅលើ​ផ្លូវជាតិ និង​ផ្លូវក្នុង​ទីក្រុង ដែលជា​ហេតុ​ធ្វើឱយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​ទីក្រុង និង​ទីប្រជុំជន​។​

​នគរបាល​ប៉ុស្តិ រដ្ឋបាល​ឃុំ​-​សង្កាត់ ត្រូវធ្វើ​ការចាប់​ឃាត់​សត្វពាហនៈ ទាំងនោះ​ទុក នៅ​ប៉ុស្តិ​រដ្ឋបាល ដើម្បីឱយ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ និង​ធ្វើ​កិច្ចសន្យា  បើ​មាន​ជា​លើក​ទី​២ ត្រូវ​ពិន័យ​ជា​ប្រាក់ ដើម្បីឱយ​មានការ​រាងចាល​។​
             
​អ្នកក្រុង​ព្រះសីហនុ សាទរ​ចំពោះ​សេចក្តីណែនាំ​ខាងលើនេះ និង​សង្ឃឹមថា មន្ត្រីនគរបាល​មូលដ្ឋានពិតជា​អនុវត្តន៍​បាន​៕V/S