លេចចេញប្រអប់វេចខ្ចប់ iPhone ថ្មី ផ្អើលពេញប្រទេសចិន

លេចចេញប្រអប់វេចខ្ចប់ iPhone ថ្មី ផ្អើលពេញប្រទេសចិន

ការលេចចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Apple គឺត្រូវបានចាប់ផ្តើមល្បីរន្ទឺខ្លាំង កាលពីពេលដាក់បង្ហាញ iPhone 6 ជាលើកដំបូង ក្នុងខែកញ្ញា កាលពីឆ្នាំ 2014. ដោយឡែកកាលនោះ ត្រឹមរយៈពេល 3 ថ្ងៃ Apple អាចលក់ដាច់ iPhone 6 បានដល់ទៅខ្ទង់ 10 លានគ្រឿងឯណោះ។ ទន្ទឹមនឹងការចេញលក់នោះ Apple ក៏បានប្រើប្រាស់នូវប្រអប់វេចខ្ចប់យ៉ាងល្អប្រណីត ជាមួយនឹងស្លាកសញ្ញារូប Apple iPhone នៅផ្នែកខាងចំហៀងប្រអប់ ដែលមើលទៅសាមញ្ញា តែវាជារបស់មានតម្លៃ។ លុះមកទល់ថ្ងៃនេះ នៅក្នុងទីផ្សារប្រទេសចិន ក៏គេបានឃើញការលេចចេញប្រអប់វេចខ្ចប់ថ្មីមួយទៀត ដែលមានជារូបផ្កាពណ៌ស្វាយ ដូចទៅនឹងផ្ទាំង Wallpaper មួយនៅលើ iOS 8 ដោយវាខុសទៅនឹងប្រអប់ចាស់ ហើយក៏មិនមែនជាប្រអប់ iPhone 6s នោះដែរ ដោយក្នុងនោះគឺមាន iPhone 6 ធម្មតា ហើយត្រូវប្រជាជនចិនសង្ស័យថា វាអាចជាគំនិតរចនារបស់ Apple ផ្ទាល់ ដែលផ្ញើរមកឱ្យប្រទេសចិនសំរាប់ការវេចខ្ចប់ iPhone ជំនាន់ក្រោយមួយទៀតក៏ថាបាន។

លេចចេញប្រអប់វេចខ្ចប់ iPhone ថ្មី ផ្អើលពេញប្រទេសចិន

ប្រអប់វេចខ្ចប់ iPhone 6 ថ្មី [ក្នុងប្រទេសចិន]

លេចចេញប្រអប់វេចខ្ចប់ iPhone ថ្មី ផ្អើលពេញប្រទេសចិន

ប្រអប់វេចខ្ចប់ iPhone 6 ចាស់

ប្រភព news.mydrivers.com

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus លេចចេញប្រអប់វេចខ្ចប់ iPhone ថ្មី ផ្អើលពេញប្រទេសចិន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com លេចចេញប្រអប់វេចខ្ចប់ iPhone ថ្មី ផ្អើលពេញប្រទេសចិន

ចុះថ្ងៃទី 26 ខែតុលា ឆ្នាំ 2015 ម៉ោង 10:05 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ