ច្នៃប្រឌិតផ្ទាំង​ Lockscreen បានដោយខ្លួនឯង ជាមួយ Tweak ថ្មីទើបតែចេញថ្ងៃនេះ

ច្នៃប្រឌិតផ្ទាំង​ Lockscreen បានដោយខ្លួនឯង ជាមួយ Tweak ថ្មីទើបតែចេញថ្ងៃនេះ

ជារៀងរាល់ថ្ងៃបើប្រិយមិត្តឆ្លៀតពេលបន្តិចបន្តួចមកតាមដានជាមួយគេហទំព័រយើងខ្ញុំ អ្នកនឹងទទួលបាននូវព័ត៌មានថ្មីៗជាច្រើន ក៏ដូចជាព័ត៌មានអំពីការណែនាំឱ្យប្រើប្រាស់នូវ Tweak ពិសេសៗ។ ដូច្នេះក្នុងថ្ងៃនេះ ក៏នៅតែពិសេសដូចថ្ងៃមុនដដែល ដោយយើងមាន Tweak ជាច្រើនទៀត មកចង់បង្ហាញអ្នកទាំងអស់គ្នា តែសំរាប់អត្ថបទដំបូង ខ្ញុំបាទសូមលើកយក Tweak មួយ ដែលទើបតែដាក់ឱ្យប្រើប្រាស់ក្តៅៗ ដោយវាមានឈ្មោះថា CustomLS2. ប្រិយមិត្តអាចធ្វើការកែច្នៃនូវផ្ទាំង Lockscreen ដោយខ្លួនឯងផ្ទាល់ ជាមួយនឹងភាពងាយស្រួល និងរហ័សបំផុត បើអ្នកបានសាកល្បងតម្លើង Tweak មួយនេះ។ អ្នកក៏អាចផ្លាស់ប្តូរត្រង់ពាក្យថា "Slide To Unlcok" មកជាអ្វីក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផ្ទាល់។ ដើម្បីតម្លើង Tweak នេះសូមចុចចូលទៅកាន់ Cydia ហើយស្វែងរកនូវពាក្យថា CustomLS2 រួចចុច Install ជាការស្រេច។ ដើម្បីដឹងពីរបៀបប្រើប្រាស់ខ្លះ សូមចុចមើលវីដេអូខាងក្រោមទាំងអស់គ្នា។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ច្នៃប្រឌិតផ្ទាំង​ Lockscreen បានដោយខ្លួនឯង ជាមួយ Tweak ថ្មីទើបតែចេញថ្ងៃនេះ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ច្នៃប្រឌិតផ្ទាំង​ Lockscreen បានដោយខ្លួនឯង ជាមួយ Tweak ថ្មីទើបតែចេញថ្ងៃនេះ

ចុះថ្ងៃទី 26 ខែតុលា ឆ្នាំ 2015 ម៉ោង 10:31 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ