លោក ហ៊ុន សែន​៖ វា​មិនដែល​ម៉ែ​អាណា​កាន់អំណាច​ឲ្យ​អាង​ទៀនធូប​ទេ​វ៉ី​

​ក្នុងជំនួប​ជាង​២​ម៉ោង​ជាមួយ​ពលរដ្ឋ​ខ្មែរ និង​និស្សិត​ខ្មែរ​នៅក្នុង​សាល Maison de la Chimie ក្រុងប៉ារីស ប្រទេស​បារាំង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ករណី​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​លោក ហុង សុខ​ហួរ ដោយ​លោក​បាន​លើកឡើងថា​វា​ជា​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ព្រំដែន​។ លោក​បាន​ព្រមាន​ផងដែរ លោក សម រង្ស៊ី ដែល​ផ្សាយ​ឯកសារ​នោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផងដែរ ហើយ​លោក​មិន​ជួយ​អន្តរាគមន៍​ទៀតឡើយ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​វាយបក​ទៅ​អ្នក​រិះគន់ថា បើ​កាន់អំណាច​មិន​អាង​គុក អាង​ច្រវាក់ ឬ​អាង​ប៉ូលិស តើ​អាង​លើ​អ្វី​? ។ លោក​បញ្ជាក់ថា ឧបករណ៍​របស់​រដ្ឋ​បង្កើតឡើង ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​អំណាច​រដ្ឋ តុលាការ​បង្កើត​ដើម្បី​កាត់ក្តី​ល្មើស ដូចជា​នៅ​បារាំង ឬ​អាមេរិក​ផងដែរ​។ លោក​កត់សម្គាល់ថា នៅ​អាមេរិក គ្រាន់តែ​បិទផ្លូវ​ក៏ត្រូវ​បាន​គេ​ចាប់​ដាក់​ខ្នោះ​ដែរ​។​

​សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​