ពលរដ្ឋ​មួយ​ក្រុម​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​ដំណែង​អនុប្រធាន​រដ្ឋសភា

ប្រជា​ពលរដ្ឋ​ប្រមាណ​៣ពាន់​នាក់​នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​តវ៉ា​នៅ​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ តុលា ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១រដ្ឋសភា។

ប៉ុន្តែ​ពលរដ្ឋ​ដែល​តវ៉ា​នេះ ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លើក​បដា​សរសេរ​ថា៖ «មនុស្ស​ភូត​កុហក ក្រឡេចក្រឡុច ពិសពុល ដូច​លោក កឹម សុខា មិន​អាច​ធ្វើ​ជា​អនុ​ប្រធាន​រដ្ឋសភា​បាន​ទេ និង​ត្រូវ​តែ​ចុះចេញ​ពី​ដំណែង​ជា​បន្ទាន់» ជាដើម។

រហូត​មក​ដល់​ម៉ោង​ជាង​៩​ព្រឹក​ថ្ងៃ​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក កឹម សុខា និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ នៅ​ឡើយ​ទេ ចំពោះ​ករណី​នេះ។

នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​ពលរដ្ឋ​ដង្ហែ​គ្នា​មក​ដល់​មុខ​រដ្ឋសភា ស្រែក​ទាមទារ​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ចុះ​ចេញ​ពី​តំណែង​ក្នុង​រដ្ឋសភា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។