Aubameyang ​ស៊ុត​ហ៊ែតទ្រីក​២​ដង ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ


Aubameyang ​ស៊ុត​ហ៊ែតទ្រីក​២​ដង ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ

​ខ្សែ​ប្រយុទ្ធ ​Emerick Aubameyang បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ភ្ញាក់​ផ្អើល ​ដែល​អាច​ស៊ុត​ហ៊ែតទ្រីក (៣គ្រាប់ ក្នុង​១​ប្រកួត) ​២​ដង ​ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ស៊ុត​៣​គ្រាប់ ជួយ​ឲ្យ​​ក្រុម​ Borussia Dortmund ឈ្នះ​ FC Augsburg ៥-១ ទៀត ក្នុង​ការ​ប្រកួត​ Bundesliga ​កាល​ពី​យប់​មិញ។

 

Aubameyang ​ស៊ុត​ហ៊ែតទ្រីក​២​ដង ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ

 

​កីឡាករ​ជម្រើស​ជាតិ​ហ្គាបុង វ័យ​២៦​ឆ្នាំ រក​បាន​៣​គ្រាប់​យប់​មិញ​នៅ​នាទី១៨, ៨៥ និង​៩០ ខណៈ​ដែល​ Marco Reus ​ក៏​រក​បាន​២​គ្រាប់​ឲ្យ​ Dortmund ​ដែរ​នៅ​នាទី​២១ និង​៣៣ ប៉ុន្តែ​​ Raul Marcelo Bobadilla ​រក​បាន​១​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី​៤៩។

 

​​​Aubameyang ​ក៏​ជា​អ្នក​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​ Dortmund ឈ្នះ​​ក្រុម​ Gabala ៣-១ ក្នុង​ការ​ប្រកួត​ UEFA Europa League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២​សប្ដាហ៍​មុន​ផង​ដែរ។

 

លទ្ធផល​នេះ ​បាន​ជួយ​ឲ្យ​ Dortmund មាន​២៣​ពិន្ទុ ឈរ​នៅ​លេខ​២​ក្នុង​តារាង​ Bundesliga ដោយ​តាម​​ពី​ក្រោយ​ Bayern Munich ចំនួន​៧​ពិន្ទុ៕

 

Aubameyang ​ស៊ុត​ហ៊ែតទ្រីក​២​ដង ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ

 

Aubameyang ​ស៊ុត​ហ៊ែតទ្រីក​២​ដង ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ត្រឡប់​ពី​របួស​ភ្លាម Robben ​ស៊ុត​ឲ្យ​ Bayern ឈ្នះ​លើក​ទី​១០០០

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail | bbc