សមាគម​ពន្លឺ​សិរិអារ្យ​មេត្រីយ​ រៀបចំ​សន្និសីទ​សារព័ត៌មាន​ ប្រធានបទ​ស្វែងរក​តួអង្គ ព្រះសិរិអារ្យ​មេត្រីយ និង​សន្តិភាព​

ភ្នំពេញ៖ សមាគមពន្លឺសិរិអារ្យមេត្រីយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ បានរៀបចំសន្និសីទកាសែត ក្រោមប្រធានបទ ស្វែងរកតួអង្គព្រះសិរិអារ្យមេត្រីយ និងសន្តិភាពដើម្បីឲ្យ ជនរួមជាតិទាំងអស់ស្វែងយល់ពី គោលការណ៍របស់ សមាគមដោយធ្វើដំណើរ តាមមាគ៌ាកណ្តាល។

លោក លី ម៉េងហ៊ាង បានមានប្រសាសន៍ក្នុងសន្និសីទនោះថា ដើម្បីទទួលបានសន្តិភាព ទាំងអស់គ្នាទាំងឆ្វេងនិយមក្តី និងស្តាំនិយមក្តី កណ្តាលនិយមក្តី ត្រូវរួមគ្នាជាធ្លុងមួយ ត្រូវតែអនុវត្តដើម្បី សេចក្តីសុខសន្តិភាព ទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។

សេចក្តីជូនដំណឹងរបស់ សមាគមនេះបានឲ្យដឹងថា ទោះបីសាសនាព្រះសិរិអារ្យមេត្រីយ មិនទាន់ដល់ពេលបន្តវេន ពីសាសនាព្រះពុទ្ធ យ៉ាងណាក៏ដោយ ប៉ុន្តែតែងតែមានតួអង្គ បារមីមួយចំនួនមកអះអាងថា ខ្លួនជាតួអង្គ ព្រះសិរិអារ្យមេត្រីយ សកម្មភាពទាំងនោះ បានធ្វើឲ្យសង្គមមានការច្របូកច្របល់ មិនដឹងតួអង្គណាមួយ ជាមួយតួអង្គព្រះសិរិអារ្យមេត្រីយ ពិតប្រាកដ៕

សមាគម​ពន្លឺ​សិរិអារ្យ​មេត្រីយ​ រៀបចំ​សន្និសីទ​សារព័ត៌មាន​ ប្រធានបទ​ស្វែងរក​តួអង្គ ព្រះសិរិអារ្យ​មេត្រីយ និង​សន្តិភាព​

សមាគម​ពន្លឺ​សិរិអារ្យ​មេត្រីយ​ រៀបចំ​សន្និសីទ​សារព័ត៌មាន​ ប្រធានបទ​ស្វែងរក​តួអង្គ ព្រះសិរិអារ្យ​មេត្រីយ និង​សន្តិភាព​

សមាគម​ពន្លឺ​សិរិអារ្យ​មេត្រីយ​ រៀបចំ​សន្និសីទ​សារព័ត៌មាន​ ប្រធានបទ​ស្វែងរក​តួអង្គ ព្រះសិរិអារ្យ​មេត្រីយ និង​សន្តិភាព​

  • សមាគម​ពន្លឺ​សិរិអារ្យ​មេត្រីយ​ រៀបចំ​សន្និសីទ​សារព័ត៌មាន​ ប្រធានបទ​ស្វែងរក​តួអង្គ ព្រះសិរិអារ្យ​មេត្រីយ និង​សន្តិភាព​已关闭评论
  • 141 views
  • Hide Sidebar
    A+
Publish on:2015/10/26  Category:ក្នុងស្រុក