កម្លាំងនគរបាល​ខេត្ត​ព្រះសីហនុ បើក​ប្រតិបត្តិការ​ បង្ក្រាប​បក្ខពួក​មេខ្លោង​ ជួញដូរ​គ្រឿង​ញៀន​៣នាក់​ ម្នាក់​ជាយោធា​នៅ​ទ័ព​អាកាស​

ព្រះសីហនុ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលជំនាញ របស់លោក បានបើកប្រតិបត្តិការ ចុះបង្ក្រាបបក្ខពួក មេខ្លោងជួញដូរគ្រឿងញៀន ចំនួន៣នាក់ និងដកហូតបានថ្នាំចំនួន១៥កញ្ចប់ នៅ ចំណុចក្រុម 1 ភូមិ 2 សង្កាត់3ក្រុងព្រះសីហនុ ខណ:មេខ្លោងរបស់ពួកគេ បានកំពុងរត់គេចខ្លួន ហើយមានម្នាក់ជាមន្រ្តីយោធា វរះ 9 ការពារដែនអាកាស មូលដ្ឋានកងទ័ពជើងទឹករាម។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា ទី១ ឈ្មោះ ភឿក អាយុ 28 ឆ្នាំ ទីលំនៅភូមិ ឃុំ ខាងលើ មុខរបរ មិនពិតប្រាកដជាមេបណ្ដាញចែកចាយគ្រឿងញៀន ទី២ ឈ្មោះ ម៉េង រដ្ឋា អាយុ 22ឆ្នាំទីលំនៅដូចខាងលើ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងទី៣ ឈ្មោះ ហង្ស សីថា អាយុ 20 ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅដូចខាងលើ ជាមុខសញ្ញា ចែកចាយ គ្រឿងញៀន។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕