សហភាពសហព័ន្ធ​កម្ពុជាខេត្ត សំណេះ​សំណាល​ជា​មួយ​សមាជិក​ និង​កីឡា​ករ​អុំ​ទូក​ត្រៀម​ប្រកួត​ថ្ងៃស្អែក

បាត់ដំបង៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយសមាជិក និងណែនាំពីបច្ចេកទេសដល់កីឡាករអុំទូក របស់ខ្លួនដើម្បីត្រៀមខ្លួនប្រកួតនៅថ្ងៃស្អែក ក្នុងពិធីបុណ្យអុំទូករយៈពេល២ថ្ងៃ ឈានទៅរកដណ្តើមយកជ័យលាភី។
 បន្ទាប់ពីលោក សៀងឯម សត្យា អនុប្រធានប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តបាត់ដំបង បានណែនាំបច្ចេកទេសដល់ កីឡាករអុំទូកដែលមានឈ្មោះ យុវជនបាត់ដំបងមានជ័យបារមីគង្គា ស.ស.យ.ក.ខបប ដែលមានលេខរៀងទី១០ ខ្នាតអន្តរជាតិផ្នែកបុរសរួចមក។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តនិងជាប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តបាត់ដំបងក៏បានសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់និងបានលើកទឹកចិត្តកីឡាករផងដែរ ដោយមានការឧត្ថមជាសម្ភារៈនិងរបស់ហូបជាច្រើនមុខ ព្រមទាំងមានការជួយឧត្ថមពីអាជីវករនិងក្រុមហ៊ុនមួយចំនួនក្នុងខេត្តផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ដើម្បីអបអរសាទរបុណ្យអុំ ទូករយៈពេល២ថ្ងៃនៅខេត្តបាត់ដំបងយើងនេះ រដ្ឋបាលខេត្តក៏មានរៀបចំ តាំងពិព័ណពាណិជ្ជកម្ម ជាលក្ខណៈមិត្តភាពកម្ពុជា ថៃ មានរហូតជិត៤០០ស្តង់ ដើម្បីបង្ហាញពីផលិតផល របស់ភាគីប្រទេសទាំង២ និងផ្លាស់ប្តូរបទពិសោធន៍និងទំនិញគ្នាទៅវិញទៅមកឲ្យប្រជាពលរដ្ឋបានស្គាល់និងទិញយកទៅយកប្រើប្រាស់តាមចំណូលចិត្តរបស់ខ្លួន ក្នុងនោះ ស.ស.យ.ក យើងក៏មានស្តង់លក់ទំនិញមួយចំនួនរបស់ខ្លួនផងដែរ។

បន្ទាប់ពីសំណេះសំណាលរួចគណៈអធិបតីនិងសមាជិក សមាជិកាទាំងអស់ក៏បានឲ្យក្រុមកីឡាករអុំទូករបស់ខ្លួនចុះហ្វឹកហាត់សម ដើម្បីត្រៀមខ្លួនសម្រាប់ ប្រកួតនៅថ្ងៃស្អែកថ្ងៃទី២៦,២៧ខែតុលាឆ្នាំ២០១៥នេះ ដែលខេត្តបានប្រារព្វពិធីនេះជារៀងរាល់ឆ្នាំផងដែរ៕