លោក អាត់ ខែម ចុះជួប​សំណេះសំណាល​ និង​ពន្យល់​ស្ថានការណ៏​នយោបាយ ​ដល់​ប្រជាពលរដ្ឋ​ និង​សកម្មជន​

បន្ទាយមានជ័យ : លោក អាត់ ខែម សមាជិកអចិន្រ្តៃយ៏គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ រយ:ពេល២ថ្ងៃនេះ គឺថ្ងៃទី២៤ -២៥ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ របស់ខ្លួន ចុះទៅជួបសំណេះសុះណាល សួរសុខទុក្ខ និងពន្យល់ស្ថានភាពនយោបាយ ជូនដល់ប្រជាពលរដ្ឋ សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន នៅស្រុកចំនួន៣ របស់ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការងារគណបក្ស កាន់តែខ្លាំងឡើង ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ លោក អាត់ ខែម និងក្រុមការងារ បានចុះទៅកាន់ភូមិស្វាយស ភូមិតាដួល របស់ឃុំផ្គាំ ស្រុកស្វាយចេក មុនចេញដំណើរទៅកាន់ភូមិស្វាយខ្មៅ របស់ឃុំពន្លៃ ស្រុកភ្នំស្រុក ។ លុះនៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥នេះ លោក បានបន្តដំណើរទៅកាន់ភូមិអណ្តូងខ្លុង ឃុំថ្មពួក ស្រុកថ្មពួក ។

នៅចំពោះមុខ ប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានទាំងនោះ លោក អាត់ ខែម បានបន្តរំលឹក ពីការដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើន ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់គ្រប់ទីកន្លែង នេះនិយាយជារួម និយាយដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបន្តរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ក៏ដូចជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ដែលជីវភាពប្រជាពលរដ្ឋមានការរីកចំរើន ពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាមួយគ្នានេះ លោក អាត់ ខែម បានលើកឡើងពីស្ថានការណ៏នយោបាយ ដែលបានកើតឡើងនាពេលបច្ចុប្បន្ន ដោយក្នុងនោះ លោកបានលើកឡើងនយោបាយបោកប្រាស់ ការប្រើឧបាយកលផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ ដែលមានគំនិតនាំឲ្យបែកបាក់ជាតិ វឹកវរនៅក្នុងប្រទេស ការលាបពណ៏ជាតិសាសន៏ ហើយជាពិសេស ថ្នាក់ដឹកនាំរបស់ពួកគេ បានមើលស្រាលមើលងាយ ចំពោះគណបក្សមួយចំនួន ដែលថាតូចតាច និងដូចអំពិលអំពេក។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសកម្មជនទាំងអស់ ត្រូវជឿជាក់មកលើការដឹកនាំរបស់វរជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន កាន់តែទៅមុខ និងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងជីវភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

ក្រោយបញ្ចប់ការសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងអ្នកគាំទ្ររួច លោក អាត់ ខែម បានចែកអំណោយ ព្រមទាំងហូបបាយសាមគ្គីយ៉ាងសប្បាយរីករាយបំផុត៕