ទស្សនៈ ៖ ការតវ៉ានៅក្រៅប្រទេស រៀបចំដោយបក្សប្រឆាំង កំពុងជាន់ឈ្លីកិត្តិនាមជាតិ

ភ្នំពេញ៖ ការតវ៉ារបស់ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ក៏ដូចសហរដ្ឋអាម៉េរិក ដែលគេដឹងថា រៀបចំដោយគណ បក្សប្រឆាំងនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិ គ្រាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបំពេញ ទស្សនកិច្ច គឺជាការជាន់ឈ្លីកិត្តិនាមជាតិ ដើម្បីមហិច្ឆតាបក្សរបស់ខ្លួន។

កម្រាលព្រំពណ៌ក្រហមឆ្អិនឆ្អៅ ដ៏វែងរបស់រដ្ឋាភិបាលបារាំង ទទួលដំណើររបស់ប្រតិភូរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានបង្ហាញពីការផ្តល់តម្លៃ និងកិត្តិយស ដ៏ខ្ពង់ខ្ពស់ ដល់ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ក្នុងបរិបថ នៃទំនាក់ទំនងកាន់តែល្អប្រសើររវាងកម្ពុជា និង បារាំងនាពេលបច្ចុប្បន្ន។ វាជាប្រការ មួយនាំមកនូវមោទនភាព និងរីករាយខ្លាំង សម្រាប់ប្រជាជាតិកម្ពុជា ដែលបន្តិចម្តងៗ ប្រទេសតូចទាប និងខ្ទេចខ្ទាំ ក្នុងអតីតកាលមួយនេះ ត្រូវបានបណ្តាប្រទេសលើពិភពលោកផ្តល់តម្លៃជាបណ្តើរៗមកវិញ។

បើទោះបីអ្វីដែលកម្ពុជាកំពុងមាន វាមិនទាន់ល្អឥតខ្ខោះ និងមិនអាចបំពេញចិត្ត តាមការចង់បាន របស់ប្រជាជាតិ ខ្មែរគ្រប់រូប គ្រប់ស្រទាប់វណ្ណៈក្តី តែជំហ៊ាន ដែលកម្ពុជា កំពុងដើរនេះ គួរតែបន្តបោះទៅមុខ ជាមួយការរួមគ្នាកែខៃ យកចំណុចមិនល្អចេញ ហើយដាក់ជំនួសដោយចំណុចល្អៗ និងជាប្រយោជន៍សម្រាប់ជាតិ ប្រជាជន តែមិនត្រូវឲ្យ ភ្លាំងភ្លាត់ធ្លាក់ទៅរកចំណុចអាក្រក់ណាមួយ ដូចក្នុងប្រវត្តិសាស្រ្ត ដែលឲ្យកិត្យានុភាពធ្លាក់ក្នុងស្ថានភាពអវចីជាថ្មី នោះ។

ខ្ញុំក៏ចង់លើកផងដែរពីការតវ៉ារបស់បងប្អូនខ្មែរនៅប្រទេសបារាំងមួយចំនួន ដែលពួកគាត់ត្រូវឃ្លាតចាកស្រុកពេល ប្រទេសជាតិធ្លាក់ទៅក្នុងកលយុគ។ ការតវ៉ាជាសិទ្ធិសេរីភាព របស់ប្រជាជាតិ ក្នុងប្រទេសប្រកាន់របបនយោបាយ លទ្ធិប្រជាធិបតេយ្យ នៅពេលពួកគាត់មិនពេញចិត្ត ឬចង់បានអ្វីមួយ។

ខ្ញុំតែងតែយល់ស្រប និង គាំទ្ររាល់ការតវ៉ាទាមទារទាំងឡាយ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន តែក៏មិនគាំទ្រ ទាំងឡាយ ដែលធ្វើឲ្យបាត់នូវកេត្យានុភាពជាតិ ជាពិសេសសកម្មភាពទាំងឡាយធ្វើឲ្យជាតិសាស្រ្តដទៃ មើលងាយ ខ្មែរនោះឡើយ។

ក្នុងសង្គមគ្រួសារខ្មែរ មានទំនៀមមួយ ក្នុងការរក្សភាពថ្លៃថ្នូរ រាល់ការឈ្លោះប្រកែកក្នុងគ្រុមគ្រួសារ គេមិនសូវជា លាតត្រដាងទៅឲ្យអ្នកដទៃដឹងនោះឡើយ។ ព្រោះជារឿងនាំឲ្យស្អុយដល់កិត្តិនាមរបស់ពូជពង្សវង្សត្រកូល ឬអាច ឲ្យដទៃដៀលថាឈ្លោះគ្នា ដូចសត្វ ដែលគ្មានវិចារណញ្ញាន តែងតែខាំគ្នា ទោះកើតចេញពីពោះមេតែមួយ។

ងាកមកមើលការតវ៉ារបស់បងប្អូននៅប្រទេសបារាំងវិញ។ បើទោះបីក្រុមអ្នកតវ៉ា ដែលភ្ជាប់ជាមួយទង់របស់គណ បក្សសង្គ្រោះជាតិផងនោះ វាបានលាតត្រដាងពីរឿងរ៉ាវក្នុងចិត្ត ឬចំណេញផ្នែកនយោបាយ តែក៏នាំឲ្យប៉ះពាល់ដល់ តម្លៃជាតិសាសន៍របស់ខ្មែរផងដែរ។

វាច្បាស់ណាស់ថា ការតវ៉ានេះ វានឹងមិនបានរំខានដល់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការស្វែង រកឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជននោះឡើយ ហើយក៏មិនអាចធ្វើឲ្យកិច្ចព្រមព្រៀងទាំង៦ ដែលនឹងត្រូវ ចុះហត្ថលេខាជាមួយបារាំង ខកខានទៅវិញបានឡើយ។ តែការតវ៉ានេះ វាជួយបំពេញមុខឲ្យបក្សប្រឆាំង ក៏ដូច លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅប្រទេសបារាំងដែរ ព្រោះការតវ៉ា នេះ ទោះតិច ឬច្រើន វាបានធ្វើឲ្យប៉ះពាល់ ដល់មុខមាត់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូផងដែរ។

តែមើលជារួមមកវិញ ការតវ៉ានេះ វាបានត្រឹមបំពេញចិត្តរបស់អ្នកតវ៉ា ឬបក្សប្រឆាំងតែប៉ុណ្ណោះ ហាក់មិនបាននាំ តម្លៃអ្វីសម្រាប់កម្ពុជាឡើយ។

ផ្ទុយទៅវិញសកម្មភាពនេះ វានឹងត្រូវជនបរទេស ជាពិសេសជនជាតិបារាំង គេនឹងវាយតម្លៃបែបណា? មានអ្នកខ្លះ គេនឹងថា ពលខ្មែរក្លាហាន ហ៊ានតវ៉ាទាមទារសិទ្ធិ តែក៏មានអ្នកខ្លះ គេនឹងពេបជ្រាយ ដល់ជាតិសាសន៍ខ្មែរ ជាមួយ ពាក្យពេចន៍រិះគន់ថា ខ្មែរមានឈាមជ័រតែមួយ តែបែរជាមានបញ្ហាទាស់ទែងគ្នាមិនចប់ទៅវិញ។ បរទេស គេនឹង មើលឃើញ ហើយអាចវាយតម្លៃបានផងដែរថា ព្រោះតែការទាស់ទែង ទើបជាតិសាស្ត្រក្នុងតំបន់អាស៊ីមួយនេះ ត្រូវអន់ថតរហូតចាប់ពីក្រោយសម័យអង្គរសតវត្សរ៍ទី ១២មក។

ការលើកឡើងនេះ មិនមែនមិនចង់ឲ្យមានការតវ៉ាកើតមានក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យនោះឡើយ តែ សុំឲ្យការតវ៉ាមានត្រឹមក្នុងស្រុក ក្នុងទឹកដីរបស់ខ្លួនបានទេ ត្បិតការតវ៉ានៅក្រៅស្រុកនេះ ពិតជាប៉ះពាល់ដល់កិត្តិ នាមរបស់ជាតិខ្លាំងណាស់។ ខ្ញុំជឿជាក់ថាបញ្ហានេះ បក្សប្រឆាំង ដែលមានលោក សម រង្ស៊ី ជាប្រធាន ពិតជាអាច ធ្វើបាន៕

ទស្សនៈ ៖ ការតវ៉ានៅក្រៅប្រទេស រៀបចំដោយបក្សប្រឆាំង កំពុងជាន់ឈ្លីកិត្តិនាមជាតិ

ទស្សនៈ ៖ ការតវ៉ានៅក្រៅប្រទេស រៀបចំដោយបក្សប្រឆាំង កំពុងជាន់ឈ្លីកិត្តិនាមជាតិ

ទស្សនៈ ៖ ការតវ៉ានៅក្រៅប្រទេស រៀបចំដោយបក្សប្រឆាំង កំពុងជាន់ឈ្លីកិត្តិនាមជាតិ