ប្រជាពលរដ្ឋខ្មែរ ធ្វើបាតុកម្ម ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង អនុប្រធានសភា

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជា ៥០០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋសភា គ្រាដែលសភាកំពុងបើកសម័យប្រជុំ ស្រែកទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។ ក្រុមអ្នកតវ៉ាបានអះអាងថា ការទាមទាររបស់ពួកគេ ដោយសារតែពួកគេមើលឃើញថា លោក កឹម សុខា កំពុងដើរបង្ហាញសារនយោបាយ ភូតកុហក ញុះញង់បំបែកបំបាក់ជាតិសាសន៍ខ្មែរ នាំមកនូវអស្ថិរភាពសង្គម ជាពិសេសនាំឲ្យមានការចងកំហឹងពូជ សាសន៍ឈានដល់ការផ្ទុះសង្រ្គាម។

នៅក្នុងញត្តិស្នើសុំដកតំណែងលោក កឹម សុខា ដាក់ជូនទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦  ខែតុលា ឆ្នាំ២០១៦នេះ ក្រុមអ្នកតវ៉ា បានអះអាងថា ក្នុងរយៈពេលកន្លងមកនេះ លោក កឹម សុខា បានធ្វើសកម្ម  ភាពឃោសនា បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាប ព្រមទាំងធ្វើការអុកឡុក បង្កឲ្យមានកំហឹងពូជ សាសន៍ និងអាចឈានបង្កឲ្យមានសង្រ្គាមកើតមានក្នុងផ្ទៃប្រទេស។

ក្រុមអ្នកតវ៉ា បានហៅសកម្មភាពរបស់លោក កឹម សុខា ថាមិនស័ក្តិសមជាថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិ នោះទេ។

ក្នុងញត្តិទាមទារនេះ ក្រុមអ្នកតវ៉ា បានបញ្ជាក់ថាយ៉ាដូច្នេះ «ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព ស្ថរិភាពល្អប្រសើរ ដូចពេលសព្វថ្ងៃ ពិសេសរក្សាបាននូវសន្តិភាពពេញបរិបូរណ៍ សាមគ្គីភាព និងឯកភាពជាតិ ទឹកដី មានតម្លៃមហា សាលមិនអាចកាត់ថ្លៃបាន ដែលប្រជាពលរដ្ឋចង់បាន យើងខ្ញុំទាំងអស់គ្នា គោរពស្នើសុំ ដោយទទូចដល់សម្តេច  ប្រធានរដ្ឋសភា និងអ្នកតំណាងរាស្រ្តទាំងអស់មេត្តាដក ឯកឧត្តម កឹម សុខា ចេញពីមុខតំណែងជាអនុប្រធានរដ្ឋ សភាឲ្យបានឆាប់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មានអារម្មណ៍រស់នៅក្នុងភាពសុខដុមរមនា និងប្រកប មុខរបររស់នៅប្រចាំថ្ងៃបានជាប្រក្រតី»។

បន្ថែមពីលើខ្លឹមសារញត្តិទាមទារផ្ញើជូនប្រធានរដ្ឋសភា នៅលើបដាតវ៉ា ក្រុមអ្នកតវ៉ា បានសរសេរទៀតថា «លោក  កឹម សុខា គឺជាអ្នកនាំទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ធ្វើឲ្យខ្មែរគ្មានក្តីសុខ និងជាមនុស្សចង្រៃបង្កបញ្ហាឥតឈប់ឈរ»៕