ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ឧបត្ថម្ភ កុមារីដែលមាន ទេពកោសល្យ គូរូប នៅប្រាសាទព្រះខ័ន បានសិក្សា ចប់ចុង ចប់ដើម

សៀមរាប ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីយកថវិការបស់លោកផ្ទាល់ចំនួន ១លានរៀល ទៅ ឧបត្ថម្ភគ្រួសារបងប្រុស ឈ្មោះ ព្រឿង ប្រម អាយុ ៥០ឆ្នាំ និងមានប្រពន្ធឈ្មោះធួក រី អាយុ ៤៨ឆ្នាំ ដែលមានកូន ចំនួន ៧នាក់ (ស្រី ២នាក់) មានទីលំនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

គ្រួសារនេះមានកូនស្រី ២នាក់ ១-ឈ្មោះ ប្រម និត ជាកូនទី៥ អាយុ ១២ឆ្នាំ រៀននៅថ្នាក់ទី ៧ អនុវិទ្យាល័យ តេជោ ហ៊ុន សែន អង្គរធំ ឃុំលាងដៃ ស្រុកអង្គរធំ និងម្នាក់ទៀត ឈ្មោះ ប្រម ដានី អាយុ ៧ឆ្នាំជាកូនទី៧ រៀននៅ ថ្នាក់ទី២ សាលាបឋមសិក្សាដូនឪ  ឃុំលាងដៃ ស្រុកអង្គរធំ ដែលចេះគំនូរ តាំងពីនៅវ័យកុមារ ហើយជាពិសេស កុមារីទាំង ២នាក់នេះ ពុំដែលបានរៀននៅសាលាគំនូរ ឬ ធ្លាប់ទទួលការបង្ហាត់ បង្រៀនដោយផ្ទាល់ ឬប្រយោល ពីគ្រូជំនាញផ្នែកគំនូរណាម្នាក់ឡើយ ក្នុងពេលកន្លងមក ។

តាមមជ្ឈដ្ឋាននានា ដែលបានទៅដល់ផ្ទះ ក៏ដូចជាធ្លាប់បានឃើញស្នាដៃរបស់កុមារីទាំង២នាក់ គឺមិនគួរឲ្យជឿ ឡើយថា  កុមារីទាំង២នាក់នេះ មានទេពកោសល្យតាំងពីកំណើត ហើយគួបផ្សំនឹងចរិតឧស្សាហ៍ ព្យាយាម ផង ធ្វើឲ្យគេអាចគូរគំនូរ បានតាមបែបសិល្បៈ បុរាណ ដូចជាតួអង្គអប្សរា ប្រាសាទនានា ជាដើម ដោយមានទឹកដៃរស់ រវើកទៀតផង ។

លោក លី សំរិទ្ធ នាយករដ្ឋបាលសាលាខេត្តសៀមរាប ដែលបានចុះទៅដល់លំនៅដ្ឋាន របស់គ្រួសារមួយនេះ បានលើកឡើងថា ដោយមើលឃើញ ដូច្នេះទើប លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប និង លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ ចំពោះ កុមារី ទាំងពីរ និងគ្រួសារ គឺដោយបានបញ្ជាក់អះអាងថា នឹងបន្តការឧបត្ថម្ភឲ្យកុមារីទាំង២នាក់ បានបន្តការសិក្សាចប់ ចុងចប់ដើម ។ ហើយជាពិសេសនឹងខិតខំរកគ្រូជំនាញខាងគំនូរ មកជួយបង្ហាត់បង្រៀនបន្ថែម ដល់កុមារីទាំង ២ នាក់ ព្រមទាំងកុមារក្នុងភូមិដទៃទៀតផង ដើម្បីឲ្យពួកគេកាន់តែមានសម្បទា វិជ្ជាជីវ:ប្រសើរថែមទៀត ដើម្បីជា ប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិយើង ៕