អាជ្ញាធរភ្នំពេញ ប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព បុណ្យអុំទូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៥ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ដើម្បីរៀបចំផែនការបុណ្យអុំទូក ដែលនឹងឈានចូលមកដល់នៅ ថ្ងៃទី២៤-២៥-២៦វិច្ឆិកាខាងមុខ។

ព្រមជាមួយគ្នានេះដែរ សាលារាជធានីភ្នំពេញ ក៏បានជីកគ្រឹះសម្រាប់បង្គោលរបាកាត់ទទឹងថ្នល់ ដើម្បីអបអរសាទរ ពិធីបុណ្យអំទូក លើទីតាំង៤កន្លែងរួមមាន៖មហាវិថីព្រះនរោត្តម មុខនាឡិកាវត្តភ្នំ , មហាវិថីព្រះនរោត្តម ខាងជើងវិមានឯករាជ្យ , មហាវិថីព្រះសីហនុ ខាងលិចយក្សកាច់ក , វិថីព្រះស៊ីសុវត្ថិ ជិតស្ថានីយ៍បូមទឹកព្រះគន្លង់៕