តាអាយុ​៨៥ឆ្នាំ ​ជួប​គូស្នេហ៍​​​វិញ​ ក្រោយ​បែក​គ្នា​៥៨ឆ្នាំ ដោយ​ការ​យល់​ច្រឡំ

តាអាយុ​៨៥ឆ្នាំ ​ជួប​គូស្នេហ៍​​​វិញ​ ក្រោយ​បែក​គ្នា​៥៨ឆ្នាំ ដោយ​ការ​យល់​ច្រឡំ

លោក​តា​ជនជាតិ​ចិន​ វ័យ ៨៥ឆ្នាំ​ម្នាក់​ បាន​ជួប​​គូ​​ស្នេហ៍​ដំបូង​​របស់​ខ្លួន​វិញ ក្រោយ​បែក​គ្នា​អស់​រយៈ​ពេល៥៨ឆ្នាំ។ លោក​តា​ឈ្មោះ Li Dazhong ​ឯ​លោក​យាយ​ឈ្មោះ​ Chen Shimeng  អាយុ ៨៣ឆ្នាំ នៅ​ទីក្រុង​ចេងឌូ ខេត្ត​ស៊ីឈួន ភាគ​និរតី​ប្រទេស​ចិន។ ក្រោយ​ការ​ជួប​ជា​ថ្មី​នេះ លោក​តា​បាន​ស្នាក់​នៅ​ជាមួយ​លោក​យាយ​ ដើម្បី​​មើលថែ​លោក​យាយ​ ដែល​តា​បាន​​ធ្វើ​ឲ្យ​ខក​ចិត្ត​កាល​​នៅ​កំលោះ។ គិត​មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​រួម​រស់​ជាមួយ​គ្នា​រយៈពេល ៤ឆ្នាំ​ហើយ។

 

យ៉ាង​ណា​ក្ដី រឿងរ៉ាវ​ស្នេហា​មិន​គួរ​ឲ្យ​ជឿ​នេះ ទើប​លេច​ក្នុង​បណ្ដាញ​ព័ត៌មាន​ប៉ុណ្ណោះ ក្រោយ​​ពួកគាត់​ ​បាន​នៅ​កន្លែង​បោះ​ពុម្ព​កា​សែត West China Metropolis Daily កាល​ពី​សប្ដាហ៍​មុន ដោយ​រំលឹក​អនុស្សាវរីយ៍​ចាស់ៗ។

 

តាអាយុ​៨៥ឆ្នាំ ​ជួប​គូស្នេហ៍​​​វិញ​ ក្រោយ​បែក​គ្នា​៥៨ឆ្នាំ ដោយ​ការ​យល់​ច្រឡំ

 

បើ​យោងតាម​កាសែត​នេះ ពួកគាត់​បាន​បែក​គ្នា​​តាំង​ពី​ឆ្នាំ ១៩៥០ ដោយ​សារ​ការ​យល់​ច្រឡំ​លើ​គ្នា​បន្តិច​បន្តួច មុន​ពេល​ពួកគាត់​ហ៊ាន​សារភាព​ស្រឡាញ់​គ្នា។

 

លោក​តា​ Li បាន​រំលឹក​​ថាពេល​នោះ​ពួកគាត់ជា​អ្នក​ភូមិ​ផង​​របង​ជាមួយ ​​នៅ​ទីក្រុង Nanchong។ ​ពេល​​តា​​បាន​លង់​ស្រលាញ់​លោក​យាយ នៅ​អាយុ​​ប្រហែល​ ២០ឆ្នាំ ប៉ុន្តែ​​បាន​​កើត​អារម្មណ៍​​យល់​ច្រឡំ ដោយ​សារ​តែ​លោក​យាយ​បាន​និយាយ​លេង​ច្រើន​ជាមួយ​​មិត្ត​រួម​ការ​ងារ​​​ម្នាក់​ទៀត ជំនួស​​លោក​តា នៅ​ពេល​យាយ​​​​ចូល​បន្ទប់​ធ្វើការ​ពេល​នោះ។

 

ក្រៅ​ពី​ការ​ប្រចណ្ឌ លោក​តា​បាន​ចាកចេញ​ពី​ទីក្រុង​ទៅ​បន្ត​ការ​សិក្សា​​ក្នុង​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​ក្បែរ​ខាង គឺ​នៅ​ក្រុង​ Chongqing ដោយ​មិន​បាន​ទុក​សារ​អ្វី​ទាល់​តែ​សោះ​ចំពោះ​លោក​យាយ។

 

ចំណែក​​​​​​​​​​​​​​លោកយាយរំលឹក​ដែរថា៖​ «តា​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ពេល​គាត់​បាន​បញ្ចប់​ការ​សិក្សា។ តា​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ទៅ​ធ្វើការ​នៅ​ភាគ​ឦសាន​ប្រទេស និង​សង្ឃឹម​ថា​ខ្ញុំ​អាច​ឃើញ​គាត់​ជា​លើក​ចុង​ក្រោយ​ពេល​គាត់​ចាកចេញ​ទៅ​»។ យ៉ាង​ណា​ក្ដី ​លោក​យាយ​បាន​បដិសេធ​​មិន​ព្រម​ជួប​ ព្រោះ​នៅ​ខឹង​​ថាតា​ ដែល​ទៅ​រៀន​សាកលវិទ្យាល័យ​ដោយ​មិន​​​ប្រាប់​យាយ​មួយ​ម៉ាត់​សោះ។

 

ជាច្រើន​ឆ្នាំ​កន្លង​ទៅ អ្នក​ទាំង​ពីរ​បាន​ផ្ដើម​ជីវិត​ថ្មី​​រៀង​ៗ​ខ្លួន​ក្នុង​ទីក្រុង​ពីរ​ផ្សេង​គ្នា​ ចម្ងាយ​​ជាច្រើន​គីឡូម៉ែត្រ​ពី​គ្នា។

 

តាអាយុ​៨៥ឆ្នាំ ​ជួប​គូស្នេហ៍​​​វិញ​ ក្រោយ​បែក​គ្នា​៥៨ឆ្នាំ ដោយ​ការ​យល់​ច្រឡំ

 

​តា​បាន​យក​ប្រពន្ធ​នៅ​ទីក្រុង​នោះ តែ​ប្រពន្ធ​បាន​ស្លាប់​ក្នុង​ឆ្នាំ ២០១១ ហើយ​គាត់​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ខេត្ត​ស៊ីឈួន​វិញ ដោយ​​បាន​ជួប​មិត្តភ័ក្ដិ​ចាស់ៗ ​មាន​ទាំង​ចៅ​ប្រុស​ម្នាក់​ផង។ ប៉ុន្តែ​តា​មិន​បាន​​ឃើញ​​​លោក​យាយ Chen ​រស់នៅ​ទី​នោះ​ទេ ពេល​នោះ​អនុស្សាវរីយ៍​ចាស់ៗ​​ជាមួយ​​យាយ​ បាន​ផុស​ចាក់​ស្រោច​ក្នុង​ចិត្ត​លោក​តា​តែម្ដង។

 

​​ដូច្នេះ​តា​បាន​ចាប់​ផ្ដើម​​ធ្វើដំណើរ​ស្វែង​រក​លោក​យាយ​ ដោយ​សាកសួរ​ពី​មិត្ត​ចាស់ៗ និង​បាន​រក​ឃើញ​យាយ​តែ​ម្ដង ដែល​កំពុង​ឈឺ និង​រស់​នៅ​តែ​ម្នាក់​ឯង។

 

លោក​តា​​​បាន​សម្រេច​ស្នាក់​នៅ​ក្នុង​ក្រុង​ចេង​ឌូ ដើម្បី​មាន​ពេល​មើល​ថែ​យាយ ក្រោយ​សមាជិក​គ្រួសារ​តា​ស្លាប់​អស់។ អ្នក​ទាំង​ពីរ​បាន​រួម​រស់​ជា​មួយ​គ្នា​តាំង​ពី​ពេល​នោះ​មក៕

 

តាអាយុ​៨៥ឆ្នាំ ​ជួប​គូស្នេហ៍​​​វិញ​ ក្រោយ​បែក​គ្នា​៥៨ឆ្នាំ ដោយ​ការ​យល់​ច្រឡំ

 

ចុចអាន៖ រំភើប​ចិត្ត! លោកតា​ឈរ​កាន់​បាច់​ផ្កា ទទួល​លោក​យាយ​នៅ​ព្រលាន​យន្តហោះ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV