ហេតុ​អ្វី​យុវជន​ចាប់​អារម្មណ៍​លើ​ការងារ​ស្ម័គ្រចិត្ត បើ​ទោះ​គ្មាន​កម្រៃ​មួយ​រៀល?


ហេតុ​អ្វី​យុវជន​ចាប់​អារម្មណ៍​លើ​ការងារ​ស្ម័គ្រចិត្ត បើ​ទោះ​គ្មាន​កម្រៃ​មួយ​រៀល?

យុវសិស្ស​ភាគ​ច្រើន​តែង​ស្វែង​រក​ការងារ​ស្ម័គ្រចិត្ត​ ព្រោះ​យល់​ថា​ ការងារ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​បទពិសោធន៍​នៅ​ពេល​ចេញ​ធ្វើ​ការ។ យុវជន​កាន់​តែ​ច្រើន​បាន​ចាប់​អារម្មណ៍​លើ​ការងារ​ទាំង​នេះ បើ​ទោះ​នៅ​ពេល​បំពេញ​ការងារ​ពួក​គេ​ប្រាប់​ថា មិន​បាន​កម្រៃ​មួយ​រៀល​ក៏​ដោយ។

 

 

ហេតុ​អ្វី​យុវជន​ចាប់​អារម្មណ៍​លើ​ការងារ​ស្ម័គ្រចិត្ត បើ​ទោះ​គ្មាន​កម្រៃ​មួយ​រៀល?

 
ពាក់ព័ន្ធ​នឹង​រឿង​នេះ យុវជន​ដែល​ធ្លាប់​ប្រឡូក​ក្នុង​ការងារ​ស្ម័គ្រចិត្ត បាន​បញ្ចេញមតិ​ថា​ ការងារ​ប្រភេទ​នេះ​ ជា​ការងារ​ល្អ​បើ​ទោះ​ពុំ​បាន​ប្រាក់​កម្រៃ​ពី​វា​មក​ក្ដី​រួម​ទាំង​ត្រូវ​ចំណាយ​ពេល​វេលា ហើយ​ជួន​កាល​ប៉ះ​ពាល់​ការ​សិក្សា​តិច​តួច​ក៏​ដោយ ប៉ុន្តែ​ ខ្លួន​ចូល​ចិត្ត​ចូល​រួម​ការងារ​ទាំង​នេះ​ ដោយ​សារ​ទទួល​បាន​ចំណេះដឹង បទពិសោធន៍ ក៏​ដូច​ជា​ បាន​ស្គាល់​ពី​បញ្ហា​សង្គម​បាន​កាន់​តែ​ជាក់​ច្បាស់។

 
ទោះ​យ៉ាង​ណា ជួនកាល​មិត្តភ័ក្ដិ​ និង ​ក្រុម​គ្រួសារ​មិន​សូវ​គាំ​ទ្រ​ពេញ​ទំហឹង​ប៉ុន្មាន​ទេ​ចំពោះ​ការងារ​ស្ម័គ្រចិត្ត​ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​ការ​សិក្សា ហើយគិតថាគួរ​ឆ្លៀត​ធ្វើ​ការងារ​ក្រៅ​ម៉ោង​នៅ​តាម​ក្រុម​ហ៊ុន​បាន​កម្រៃ​ល្អ​ជាង។ ប៉ុន្តែ​ពួក​គេ ​ជឿ​ថា​ រវាង​ការងារ​ទាំង​ពីរ​នេះ គឺ​មាន​គុណ​តម្លៃ​ដូច​គ្នា ទោះ​ការងារ​ស្ម័គ្រចិត្ត​មិន​បាន​ប្រាក់​ តែ​បាន​បទពិសោធន៍​ដែល​មិន​អាច​យក​លុយ​ទៅ​ទិញ​បាន និង​អាច​សន្សំ​បទ​ពិសោធ​នៅ​ពេល​ដាក់​ពាក្យ​ធ្វើ​ការ​ថែម​ទៀត​ផង។

 

 

 

សម្រាប់ប្រិយមិត្ត យល់ថាការងារស្ម័គ្រចិត្តជាការងារដូចម្តេចដែរ?

 

 

សូមអាន ៖​   និស្សិត​អាហារូបករណ៍​រៀប​រាប់​ទុក្ខ​លំបាក​ពេល​សិក្សា​ក្រៅ​ប្រទេស​
អត្ថបទ៖ លឹម សុ​នា​