ចិន និងអាស៊ាន ជួបប្រជុំគ្នា លើបញ្ហាសុវត្ថិភាព តំបន់ជាប់ ទន្លេមេគង្គ

ប៉េកាំង៖ កាលពីថ្ងៃសុក្រ កន្លងទៅនេះ មានកិច្ចប្រជុំ មួយស្តីអំពីការពិភាក្សាគ្នា ជុំវិញបញ្ហាសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីធានាបានសុខសន្តិភាពនៅក្នុងតំបន់ទន្លេមេគង្គ កម្មវិធីនេះបានរៀបចំ ឡើងនៅក្រុងប៉េកាំងប្រទេសចិន ដែលមានប្រទេស ចិនជាអ្នកដឹកនាំប្រជុំ ជាមួយនឹងសមាជិកភាព មកពីបណ្តាប្រជាជាតិអាស៊ី អាគ្នេយ៍ (ASEAN) ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ថា បណ្តា ថ្នាក់រដ្ឋមន្ត្រីនៅក្នុងប្រទេសចិន និងមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន បានចូលរួមកិច្ចប្រជុំមួយ ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងសុវត្ថិ ភាពនៅក្នុងតំបន់ ។

យោងតាមសេចក្តីថ្លែងការណ៍ យន្តការនៃកិច្ចពិភាក្សាគ្នានឹងបង្កើតឡើងដែលមានបណ្តាប្រទេសនានា និងអង្គការអន្តរជាតិចូលរួម ។

គេបានដឹងថា កិច្ចការប្រជុំថ្នាក់រដ្ឋមន្ត្រីចិន-អាស៊ាន គឺផ្តោតសំខាន់លើការពង្រឹងច្បាប់ និងសុវត្ថិភាព ដែលនឹងចាប់ផ្តើមពី ពេលនេះតទៅ នឹងប្រារព្វធ្វើឡើងរៀងរាល់២ឆ្នាំម្តង ៕

ចិន និងអាស៊ាន ជួបប្រជុំគ្នា លើបញ្ហាសុវត្ថិភាព តំបន់ជាប់ ទន្លេមេគង្គ