យានរុករក Curiosity ខួងប្រហោងទី២ ដើម្បីសិក្សាស្រាវជ្រាវ ភពអង្គារបន្ថែម

កាលីហ្វញ៉ា៖ ភ្នាក់ងារអវកាសណាសាបាននិយាយថា យានអវកាស Mars rover Curiosity សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ នៅភពអង្គារ បានខួងប្រហោងមួយនៅក្នុងដុំថ្មទី២ ដើម្បី ប្រមូលគំរូតាងសម្រាប់ធ្វើការពិនិត្យ នៅក្នុងឧបរណ៍ពិសោធន៍វិទ្យាសាស្រ្តរបស់ យានអវកាស Mars rover Curiosity ដែលមានស្រាប់នោះតែម្តង។

យានអវកាសពិសោធន៍នៅក្នុងទីក្រុង Pasadena រដ្ឋកាលីហ្វញ៉ា របស់ភ្នាក់ងារអវកាសណាសា បានធ្វើសេចក្តីរាយការណ៍ថា នេះគឺជាលើកទី២ដែលគំរូតាងសម្រាប់ធ្វើការស្រាវជ្រាវ ត្រូវបានយកចេញពីដុំថ្មនោះ លើភពអង្គារ។

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ឧបករណ៍ Curiosity បានធ្វើការខួងចូលទៅក្នុងថ្ម ដែលមានផ្ទៃមុខកាត់ កន្លះអ៊ីង និងមានជំរៅប្រហែល ២,៦ អ៊ីង។ ក្រុមការងារផ្នែកវិទ្យាសាស្រ្ត បាននិយាយថា ឧបករណ៍ពិសោធន៍នេះ អាចធ្វើការវិនិច្ឆ័យរូបធាតុ ចេញពីដុំថ្ម រួចមកទើបធ្វើ ការបញ្ជាក់ម្តងទៀត ដោយធ្វើការផ្គូរផ្គង ជាមួយនឹងគំរូដែលបានរកឃើញ។

ខាងលើនេះ គឺជាចំណាត់ការថ្មីមួយទៀត របស់យានរុករក នៅអង្គការណាសា បន្ទាប់ពីបាន រកឃើញទឹកនៅលើផ្ទៃភពអង្គារ កាលពីខែកញ្ញា កន្លងទៅនេះ៕

យានរុករក Curiosity ខួងប្រហោងទី២ ដើម្បីសិក្សាស្រាវជ្រាវ ភពអង្គារបន្ថែម