សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន

សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន

ក្រោយ​ព័ត៌មាន​អាស្រូវ​នៃ​ការ​វះ​កាត់​កែ​សម្ផស្ស​របស់​តារា​សម្ដែង​ហុងកុង Angelababy ត្រូវ​បាន​ចុះ​ផ្សាយ​ឥត​ដាច់ ​នា​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​ចិន​ដី​គោក Crystal Liu ឬ Liu Yifei ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​វះ​កាត់​កែ​សម្ផស្ស​ដែរ។

 

សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន

 

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ចោទ​ប្រកាន់ តារា​សម្ដែង​តួ “សៀវឡុងនី” ថា​បាន​វះ​កាត់​កែ​សម្ផស្ស ដោយ​បាន​បង្ហោះ​រូប​ប្រៀបធៀប​ទម្រង់​របស់​តារា​​វ័យ​២៨ឆ្នាំ​រូប​នេះ មុន​និង​ក្រោយ​ពេល​វះ​កាត់។

 

ក្រោយ​រូប​ថត​ទាំង​នេះ​ត្រូវ​បានចែក​ចាយ​ច្រើន​លើ​អ៊ិនធឺណិត គេ​បាន​រក​ឃើញ​ថា​អ្នក​បង្ហោះ​រូប​ថត​នេះ​គឺ​ជា​អ្នក​ថត​រូប​ម្នាក់​នៅ​ប្រទេស​កូរ៉េ។ នាង​ធ្លាប់​ថត​រូប​ភ្ញៀវ​​ជា​ច្រើន​ដែល​មក​ពិនិត្យ​ និង​ទទួល​ព័ត៌មាន​អំពី​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​មន្ទីរ​ពេទ្យ​ល្បី​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សិល្បករ​កូរ៉េ និង​ចិន។

 

កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ សារព័ត៌មាន​កូរ៉េ​ បាន​ចុះ​ផ្សាយ​​ថា Liu Yifie ​បាន​មក​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ប្រារព្ធ​ពិធី​ខួប​កំណើត​ជាមួយ​មិត្ត​ប្រុស គឺ​តារា​សម្ដែង​កូរ៉េ Song Seung Heon និង​ជួប​មុខ​ឪពុក​ម្ដាយ​របស់​គេ ៕​

 

សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន

 

សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន

 

 

ចុចអាន៖សៀវ ឡុងនី រក​ឃើញ​ម្ចាស់​បេះដូង​ជា​តារា​ល្បី​កូរ៉េ Song Seung Hun

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ lollipop

  • សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន已关闭评论
  • 338 views
  • Hide Sidebar
    A+
Publish on:2015/10/26  Category:សិល្បៈ