ហេតុ​ផល​ធ្វើ​ឱ្យ​យុវវ័យ​កម្ពុជា​គាំទ្រ​តារា​ស្រី​ថៃ Jannine Weigel

ហេតុ​ផល​ធ្វើ​ឱ្យ​យុវវ័យ​កម្ពុជា​គាំទ្រ​តារា​ស្រី​ថៃ Jannine Weigel

តារា​ស្រស់​ស្អាត​ថៃ Jannine Weigel បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ដំរី​អង្គរ ដោយ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទទួល​ស្វាគមន៍។ តើ​ហេតុផល​អ្វី​ខ្លះ​នាំ​ឱ្យ​យុវវ័យ​ខ្មែរ​គាំទ្រ​តារា​ថៃ​វ័យ ១៥ ឆ្នាំ​រូប​នេះ?

 

ហេតុ​ផល​ធ្វើ​ឱ្យ​យុវវ័យ​កម្ពុជា​គាំទ្រ​តារា​ស្រី​ថៃ Jannine Weigel

(កណ្ដាល) Jannine Weigel

 

យុវតី ស្រី​ខួច ឱ្យ​ដឹង​ថា Jannine Weigel បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​នាង​ក្រោយ​បទ “Still Your Girl” បង្ហោះ​លើ​បណ្ដាញ​សង្គម Youtube និង​មាន​ការ​ចែក​រំលែក​តៗ​គ្នា​កន្លង​មក​នេះ។ ” បើ​និយាយ​ទៅ​គាត់​ស្អាត ព្រោះ​ជា​តារា​កូន​កាត់​អី​ អីចឹង​ខ្ញុំ​ចាប់​អារម្មណ៍​តែ​ម្ដង”។

 

ពិសិដ្ឋ ជា​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និយាយ​ថា ” មិន​មែន​ខ្ញុំ​គាំទ្រ​តារា​បរទេស​ផ្កាប់​មុខ​ទេ តែ​គាត់​ចូលរួម​កម្មវិធី​សប្បុរសធម៌​ស្រុក​ខ្មែរ គួរ​តែ​លើក​ទឹក​ចិត្ត​គាត់​ទៅ”។ យុវជន​ដដែល​បន្ថែម​ថា រូប​គេ​ចាប់​អារម្មណ៍​តារា​វ័យ​រូប​នេះ​កាន់​តែ​ខ្លាំង ក្រោយ​ការ​ចំណាយ​ពេល​វេលា​របស់​នាង​ ដើម្បី​មក​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​កម្ពុជា។

 

ជាមួយ​គ្នា​នោះ ដាលីស និស្សិត​ដូច​គ្នា​និយាយ​ដោយ​អះអាង​ថា ”និយាយ​ទៅ Jannine Weigel គាត់​មាន​សម្រស់​ស្អាត រួសរាយ​ជាង​គេ ហើយ​មាន​ចិត្ត​ចង់​ជួយ​ខ្មែរ​មិន​ដូច​តារា​ថៃ​ផ្សេង​ទៀត​ទេ ខ្ញុំ​សរសើរ​គាត់”។

 

ទោះ​បី​ជា​យ៉ាង​ណា សមាជិក​ក្រុម​អ្នក​រៀប​កម្មវិធី​ដំរី​អង្គរ ស៊ិន ជីវ៉ា បាន​បញ្ជាក់​ថា Jannine Weigel ជាតារា​ថៃ​វ័យ​ក្មេង​​ពិត​មែន ប៉ុន្តែ​ចូលចិត្ត​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌។ “គ្រាន់​តែ​ពួក​ខ្ញុំ​ទាក់​ទង​គាត់​ភ្លាម គាត់​ចាប់​អារម្មណ៍ ហើយ​មក​ចូលរួម​ជាមួយ​ពួក​យើង​ភ្លាម​តែ​ម្ដង”។ ប្រសិន​បើ​អាច​ពួក​គេ​នឹង​អញ្ជើញ​តារា​កូន​កាត់​រូប​នេះ​មក​ម្ដង​ទៀត នៅ​ក្នុង​ការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​លើកក្រោយ​ទៀត​មិន​ខាន​ឡើយ៕

 

អាន​អត្ថបទ៖  ប៉ុបពី និយាយ​​រឿង បុរស ៣ នាក់ ​អួត​​ដើម​ទ្រូង​សង្សារ​

 

អាន​អត្ថបទ៖​  តារា​​ចម្រៀង​វ័យ​ក្មេង​​ខ្មែរ- ថៃ ​ចូលរួម​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដំរី​អង្គរ

 

ហេតុ​ផល​ធ្វើ​ឱ្យ​យុវវ័យ​កម្ពុជា​គាំទ្រ​តារា​ស្រី​ថៃ Jannine Weigel

 

 

អត្ថបទ៖ សំ ជំនាញ