តារា​៤ ដួង បុកពោះ និង​ក្ដៅ​រៀង​ខ្លួន​ត្រង់​ឈុត​​ស្រើប​ស្រាល​


តារា​៤ ដួង បុកពោះ និង​ក្ដៅ​រៀង​ខ្លួន​ត្រង់​ឈុត​​ស្រើប​ស្រាល​

តារា​សម្តែង​៤ដួង បាន​បង្ហើប​ពី​អារម្មណ៍​​អៀន​ខ្មាស​​ភ័យ​បុកពោះ​​ ហើយ​អ្នក​ខ្លះ​ចង់​ក្តៅ​ខ្លួន​ខណៈ​ថត​ MV ​មាន​ឈុត​ស្នេហា​​ឱប​​ថើប​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ជា​ដើម​។ តារា​ទាំង​៤​ដួង​​​នោះ​មាន​ដូចជា ម៉ាក សែន​សូនីតា នាយ ក្រូច ដួង ម៉ានិច និង ណាខុន។

 

ចង់​ដឹង​ថា​​អ្នក​ទាំង​៤​ និយាយ​​បែបណា ​ខាង​ក្រោម​នេះ​គឺ​ជា​អារម្មណ៍​ពិត​របស់​ពួក​គេ​ម្នាក់​ៗ​ ពេល​ថត​ប៉ះ​ឈុត​ ស្នេហា​​បែប​ស្រើប​ស្រាល​៖

 

​តារា​សម្តែង​ ម៉ាក សែន​សូនីតា បើ​ទោះ​ជា​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​សម្ដែង ប៉ុន្តែ​នាង​ក៏​មិន​ដែល​បាន​ប្រទះ​ឈុត​ស្រើប​ស្រាល​មួយ​ ដូច​ក្នុង​រឿង​ “បង​ទុំ អូន​ទាវ​ ២០១៥” ទេ ដែល​ឈុត​មួយ​នោះ​ពេល​ នាយ​ ក្រូច​ លូក​ដៃ​ចាប់​សុដន់ ប៉ុន្តែ​នាង​ប្រាប់​ថា​ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​​សង្កត់​ចិត្ត សង្កត់​អារម្មណ៍​ខ្លួន​ឯង​​ឲ្យ​មែន​ទែន​ដើម្បី​ឲ្យ​ការ​សម្តែង​ឆាប់​​ទទួល​យក​បាន។

 

តារា​៤ ដួង បុកពោះ និង​ក្ដៅ​រៀង​ខ្លួន​ត្រង់​ឈុត​​ស្រើប​ស្រាល​

 

 (ឈុត​ក្នុង​រឿង ​ “បង​ទុំ អូន​ទាវ​ ២០១៥”)

 

“ធម្មតា​យើង​ជា​មនុស្ស​ស្រី តែង​មាន​ការ​អៀន ណា​មួយ​បើ​យើង​មាន​ការ​រើ​បម្រាស់​ដែរ​មិន​អី​ទេ ប៉ុន្តែ​នេះ យើង​ត្រូវ​តម្រូវ​ឲ្យ​ដេក​នៅ​ស្ងៀម ដល់​អីចឹង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​មែន​ទែន គឺ​ពិបាក​ជាង​ការ​សម្ដែង​រាល់​ដង។និយាយ​ពី​ខុស គឺ​ខុស​ច្រើន​ដង​ដែរ ព្រោះ​ខ្ញុំ​ក៏​ភ័យ គាត់​ក៏​ភ័យ​ដែរ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា បង​ឯង​ឆាប់​ធ្វើ​ឲ្យ​ត្រូវ​បន្តិច​ទៅ​ ”។ តូតា ថ្លែង​។

 

នាយ​ក្រូច​ ឯ​ណេះ​វិញ ប្រាប់​ថា នាយ​ភ័យ​បុក​ពោះ រហូត​បែក​ញើស​ជោគ​ថ្ងាស ពេល​កំពុង​សម្ដែង​ឈុត​​​ខាង​លើ​ជាមួយ​នឹង​ តូតា ។

 

តារា​៤ ដួង បុកពោះ និង​ក្ដៅ​រៀង​ខ្លួន​ត្រង់​ឈុត​​ស្រើប​ស្រាល​

 

  (ឈុត​ក្នុង​រឿង ​ “បង​ទុំ អូន​ទាវ​ ២០១៥”)

 

“និយាយ​មិន​ភ័យ​ម៉េច​បង កូន​គេ​ក្រមុំ​ណា…ម្យ៉ាង​ស្អាត​ទៀត ដៃ​ក៏​ញ័រ ឯ​ក្បាល​បែក​ញើស​ជោគ ភ័យ​មែន​ទែន​ណា​បង មិន​មែន​ភ័យ​ក្នុង​រឿង​ទេ(សើច)! តួ​ស្រី​គេ​មាន​អី គេ​ដេក​ធ្វើ​តែ​មិន​ដឹង ភ័យ​តែ​ខ្លួន​ឯង​ឯណេះ ញ័រ​ដៃ​ផង បែក​ញើស​ផង​ព្រោះ​តែ​ភ័យ​ពេក”។ នាយ ក្រូច​ថ្លែង។

 

តារា​កំប្លែង ដែល​អភិវឌ្ឍន៍​ខ្លួន​មក​ជា​តារា​ចម្រៀង និង​សម្ដែង​រូប​នេះ ប្រាប់​ថា ដោយ​សារ​តែ​ភ័យ​ពេក​ដៃ​ញ័រ​ផង គ្រាន់​តែ​ថត​ឈុត​នេះ នាយ​សម្ដែង​ខុស​ជាង​១០​ដង​ឯណោះ។

 

ងាក​មក​ ដួង​ ស្រី​ពេជ្រ ទើប​តែ​ដូរ​ឈ្មោះ​មក​ ដួង ម៉ានិច វិញ​បាន​ប្រាប់​ Sabay​ ថា​តាំង​ពី​ចូល​សិល្បៈ​ទើប​ប្រទះ​ឈុត​ស្រើប​ស្រាល​​​ឱប​ថើប​មាត់​ជា​មួយ​តួ​ប្រុស​បាន​២​បទ​ប៉ុន្តែ​ម្តងៗ​ខុស​សឹង​តែ​ ៥ទៅ​ ៦ ​ដង។​

 

តារា​៤ ដួង បុកពោះ និង​ក្ដៅ​រៀង​ខ្លួន​ត្រង់​ឈុត​​ស្រើប​ស្រាល​

 

 (ឈុត​សម្តែង​ក្នុង​បទ​ចម្រៀង សុគន្ធ ថេរ៉ាយុទ្ធ)

 

“អូ…បង​អើយ​ ឈុត​ថើប​អី​ណឹង​គ្រាន់​តែ​ជា​ការ​សម្ដែង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អារម្មណ៍​​ភ័យ​មិន​បាន​សម្ដែង​ទេ គឺ​មែន​ទែន។ ធម្មតា​ទេ​យើង​ជា​ស្រី​តែង​តែ​មាន​ការ​ខ្មាស​អៀន​ ចឹង​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​យើង​ស្រលាញ់​វិស័យ​សិល្បៈ​ហ្នឹង​ហើយ​។ និយាយ​រួម​ទៅ​មិន​អាច​ជៀស​រួច​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អី​លើស​លស់​​ រហូត​ដល់​ថ្នាក់​ទស្សនិកជន​មិន​អាច​ទទួល​យក​បាន​នោះ​ទេ”។ ដួង​ ម៉ានិច ប្រាប់។

 

មិន​ខុស​​អី​ពី ម៉ានិច តារា​សម្ដែង​ប្រុស ណាខុន ក៏​ពោល​ស្រដៀង​គ្នា​ដែរ​​ លោក​ប្រាប់​ថា​ ត្បិត​លោក​ជា​មនុស្ស​ប្រុស​ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​មនុស្ស​ស្រី​ដែរ​។ តួ​ប្រុស ក្នុង​រឿង “ស្នេហ៍​៩” បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ឈុត​ស្នេហា​ ដូចជា​ការ​ថើប​មាត់​ធ្លាប់​បាន​ជួប​ប្រទះ​ ពី​របី​ដង​ដែរ​។

 

តារា​៤ ដួង បុកពោះ និង​ក្ដៅ​រៀង​ខ្លួន​ត្រង់​ឈុត​​ស្រើប​ស្រាល​

 

 (ឈុត​ក្នុង​រឿង “ស្នេហ៍៩”)

 

“ តាំង​ពី​ចូល​សិល្បៈ​មក​ដល់​ឥឡូវ​ខ្ញុំ​ជួប​ប្រទះ​ឈុត​ស្នេហា​បែប​​ឱប​ថើប​​ពីរ​បី​ដង​ដែរ​បង ពេល​នោះ​ វា​ជា​ការ​សម្ដែង​មែន​ប៉ុន្តែ​ មាន​អារម្មណ៍​​ថា​ក្ដៅ​ខ្លួន​ម្ដង​ៗ​ដែរ​បង(សើច)!​”។ ណា​ខុន ថ្លែង​៕

 

ប៉ុបពី និយាយ​​រឿង បុរស ៣ នាក់ ​អួត​​ដើម​ទ្រូង​សង្សារ​

 

តារា​​ចម្រៀង​វ័យ​ក្មេង​​ខ្មែរ- ថៃ ​ចូលរួម​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដំរី​អង្គរ

 

អត្ថបទ៖ ថា ម៉ាលីដា​