ផែន​ដី​អាច​ប្រឈម​មុខ​នឹង​គ្រោះ​មហន្ត​រាយ​ផ្កាយ​ដុះ​កន្ទុយ​ ដែល​បង្ក​​ដោយ​ព្រះអាទិត្យ


ផែន​ដី​អាច​ប្រឈម​មុខ​នឹង​គ្រោះ​មហន្ត​រាយ​ផ្កាយ​ដុះ​កន្ទុយ​ ដែល​បង្ក​​ដោយ​ព្រះអាទិត្យ

ភព​ផែន​ដី​អាច​ប្រឈម​មុខ​នឹង​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​កាឡាក់ស៊ី​របស់​ព្រះ​អាទិត្យ​​ អាច​បណ្ដាល​ឲ្យ​មាន​ផ្កាយ​ដុះ​កន្ទុយ​ហោះ​មក​បុក​ភព​ផែន​ដី​បាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ។

 

ផែន​ដី​អាច​ប្រឈម​មុខ​នឹង​គ្រោះ​មហន្ត​រាយ​ផ្កាយ​ដុះ​កន្ទុយ​ ដែល​បង្ក​​ដោយ​ព្រះអាទិត្យ

 

ក្រុម​អ្នក​​ស្រាវ​ជ្រាវ​បាន​កំណត់​ពី​​វដ្ដ​២៦​លាន​ឆ្នាំ​​នៃ​ផល​ប៉ះពាល់​របស់​ផ្កាយ​ដុះ​កន្ទុយ​​មក​លើ​ផែន​ដី​ ដែល​ស្រប​នឹង​ពេល​វេលា​នៃ​ការ​ផុត​ពូជ​របស់​ជីវិត​កាល​ពី​២៦០​លាន​ឆ្នាំ​មុន។ ព្រឹត្តិការ​ផុត​ពូជ​ Doomdays កាល​ពី​២៦០​លាន​ឆ្នាំ​មុន​នេះ​ ​កើត​មាន​ឡើង​ដោយ​សារ​ចលនា​របស់​ព្រះអាទិត្យ​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ Milky Way។ ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នេះ​បាន​ប៉ះពាល់​ដល់​កម្លាំង​ទំនាញ​របស់​ Oort Cloud ដែល​​គេ​ជឿ​ថា ​វា​បាន​​បណ្ដាល​ឲ្យ​កើត​មាន​ព្យុះ​ផ្កាយ​ដុះ​កន្ទុយ​ធ្លាក់​មក​ចំ​​ផែន​ដី។ បាតុភូត​នេះ​គេ​ជឿ​ថា ​បាន​​កើត​មាន​​ឡើង​នៅ​លើក​ចុង​ក្រោយ​បង្អស់​កាល​ពី​​១១​លាន​ឆ្នាំ​មុន​ ដែល​​ពេល​វេលា​ដូច​គ្នា​ទៅ​​នឹង​ការ​ផុត​ពូជ​​នៅ​ Middle Miocene ដែរ។

 

បើ​យោង​តាម​លោក​ Michael Rampino ​សាស្ត្រាចារ្យ​ខាង​ផ្នែក​ភូមិសាស្រ្ត​​ បាន​មាន​ប្រសាសន៍​ថា​ វា​អាច​ជា​ការ​យល់​ខុស​ដែល​គិត​ថា​ ​បច្ចុប្បន្ន​នេះ​គឺ​ជា​សម័យកាល​មាន​សុវត្ថិភាព​មួយ​។ លោក​បាន​បន្ត​ថា​ មាន​ភស្តុតាង​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ ផ្កាយ​ដុះ​កន្ទុយ​មាន​សកម្មភាព​ខ្លាំងក្លា​​ឡើង​ក្នុង​រយៈ​ពេល​១​ទៅ​២​លាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហើយ​មាន​ផ្កាយ​ដុះ​កន្ទុយ​ខ្លះ​ទៀត​គឺ​ស្ថិត​នៅ​លើ​កន្លង​ដល់​ផ្ដល់​ការ​គំរាមកំហែង​ដល់​ផែន​ដី។ ដូច​នេះ​ព្យុះ​ផ្កាយ​ដុះ​កន្ទុយ​អាច​នឹង​កើត​មាន​ឡើង​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ។

 

ផែន​ដី​អាច​ប្រឈម​មុខ​នឹង​គ្រោះ​មហន្ត​រាយ​ផ្កាយ​ដុះ​កន្ទុយ​ ដែល​បង្ក​​ដោយ​ព្រះអាទិត្យ

 

គួរ​រំលឹក​​ថា ​កន្លង​មក​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ពី​​បាត់​ភូត​ផុត​ពូជ​មួយ​​របស់​សត្វ​ដាយណូស័រ​ដែល​បាន​​​​​កើត​មាន​​ឡើង​កាល​ពី​៦៥​លាន​ឆ្នាំ​មុន​ដោយ​​បណ្ដាល​មក​ពី​ផ្កាយ​ដុះ​កន្ទុយ​ ឬ​ ដុំ​អាចម៍​ផ្កាយ​ទំហំ​ធំ​ហោះ​មក​ប៉ះ​​ផែន​ដី៕​​​​​​​​​​​​​​​
​​​​​​​
ចុច​អាន៖ ទីបំផុត​ Nike បង្ហាញ​ស្បែក​ជើង​​ដ៏​ទំនើប​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ

 
ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​