​១០​ចំណុច​នេះ​ហើយ​ដែ​ល​បញ្ជាក់​ថា​គេ​ពិត​ជា​បុគ្គល​អញ​និយម​

​តើ​អ្វី​ទៅ​ជា​អាត្មានិយម​ ឬ​អញ​និយម​? ​
​១០​ចំណុច​នេះ​ហើយ​ដែ​ល​បញ្ជាក់​ថា​គេ​ពិត​ជា​បុគ្គល​អញ​និយម​
​អាត្មា​និយម ​ឬ​អញ​និយម​គឺ​ជា​ការ​​ប្រកាន់ជ្រុល​ហួស​ទៅ​លើ​ខ្លួន​ឯង​​ជា​ធំ ​ឬ​យក​ខ្លួន​ឯង​ជា​អធិបតី​លើ​អស់​ជន​ទាំង​ឡាយ ​រហូត​ដល់​មាន​មនុស្ស​មួយ​ចំនួន​ចង់​បំប៉ោង​ខ្លួន​ឱ្យ​ធំ​ជាង​ម្ដាយ​ឪពុក​ ជាង​ព្រះសង្ឃ ​និង​អរិយ​បុគ្គល​ថែម​ទៀត​ ។​
​នៅ​ពេល​ដែល​ការ​ប្រកាន់​ទៅ​លើ​អញ​និយម​ចូល​មក​ដល់​ហើយ ​បុគ្គល​នោះ​នឹង​ស្ដែង​ចេញ​ឱ្យ​អ្នក​ដទៃ​ឃើញ​យ៉ាង​ងាយ​ថា ​​គេ​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ជឿ​ជាក់​ខ្លាំង​ជ្រុល​លើ​ខ្លួន​ឯង​ និង​មើល​មក​ខ្លួន​ឯង​ដូច​ជា​អាទិ​ទេព ​ជា​ស្ដេច​អង្គ​ណា​មួយ​ ឬ​ជា​ទេវ​បុត្រ​អង្គ​ណា​មួយ​យ៉ាង​ដូច្នោះ ​ហើយ​អ្នក​ដទៃ​ប្រៀប​បី​ដូ​ច​ជាតិ​រច្ឆាន ​ឬ​សម្រា​ម​ ។ ​​លក្ខណៈ​សម្គាល់​របស់​ជន​អញ​និយម​មាន​រៀបរាប់​ជូន​ដូច​ខាង​ក្រោម​៖​

​១. ​ជា​កីឡាករ​ដ៏​ថោកទាប ?​​ដូច​បានជម្រាប​ជូន​មកខាង​លើ​ហើយ​​​ថា​ ​បុគ្គល​អញ​និយម​គឺ​ជា​មនុស្ស​ដែល​ប្រកាន់​លើ​ខ្លួន​ឯង​ជ្រុល​ហួស ​​ដូច្នេះ​នៅ​ពេល​ដែល​គេ​ចូល​ប្រឡូក​ក្នុងវិស័យ​អ្វី​មួយ​ជា​មួយ​គូ​បដិបក្ខ ​​ហើយ​គេ​ទទួលលទ្ធផល​បរាជ័យ​ គេតែង​តែ​រិះ​គន់​​ ​និង​ថ្កោល​ទោស​ទៅ​លើ​គណៈ​ចៅ​ក្រម​ ប៉ុន្តែនៅ​ពេល​ដែលគេ​ឈ្នះ​វិញ​​ ​មុខ​រីក​ដូចគ្រាប់​ជី ​និ​ង​បែរជា​សើច​ចម្អក ​ផ្គើន​ឌឺដង​សប្បាយ​ក្អាកក្អាយ​មក​លើ​គំនរ​ទុក្ខ​របស់​គូ​ប្រជែ​ង​ខ្លួន ​។
​២.​ ជាបុគ្គល​ទោ​មនស្ស​និយម ​?​មនុស្ស​ជំពូក​នេះ​ ចូលចិត្ត​យក​សេចក្ដី​ឈឺ​ចាប់ ​សេចក្ដី​ទុក្ខ​មក​ប្រឆាំង​ជា​មួយ​សង្គម​ និង​អ្ន​ក​ដទៃ ។​ គេ​តែង​គិត​ថា​ខ្លួន​គេ​គឺ​ជា​បុគ្គលដែល​មាន​សិទ្ធិ​អំណាច​លើស​អ្នក​ដទៃ ​ហើយ​គេ​មិន​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​ជនណា​ឡើយ ។​
​៣. ​គេគិត​ថាមនុស្ស​គ្រប់​គ្នា​សុ​ទ្ធតែ​ឆ្កួត​មនុស្ស​ប្រភេទ​នេះ​មិន​ចូល​ចិត្ត​សេព​គប់​ជា​មួយ​ជន​ណា​ផ្ដេសផ្ដាស​ឡើយ ព្រោះ​គេខ្លាច​ ។ ​គេ​មិន​ដែល​គិត​ថា​ខ្លួន​គេ​មាន​​កំហុស​ឡើយ ​លើស​ពី​នេះ​ទៅ​ទៀត ​គេ​តែង​គិត​ថា​ ខ្លួន​គេ​រឹង​ប៉ឹង និង​ចេះ​ដឹង​គ្រប់​គ្រាន់​ហើយ​ គេ​មិន​ត្រូវ​ការ​យោបល់​ពី​នរ​ណា​ទាំងអស់​ ។
​៤. ​ពោល​ពាក្យ​លា​មក​​យោង​តាម​ការសិក្សា​របស់​សាកល​វិទ្យាល័យ ​Washington St.​ Louis បានឱ្យ​ដឹងថា​ ជន​ប្រភេទ​នេះតែង​ឱ្យ​ពិន្ទុ​ខ្ពស់​ទៅ​លើ​សម្ដី​របស់​ខ្លួន​គេ​ ។ ​​គេ​ចូល​ចិត្ត​ពោល​ពាក្យ​លាមក​ ពាក្យ​ប្រឆាំង​ និង​ពាក្យ​ទ្រ​គោះ​បោះ​បោក​​ជា​និច្ច​ ។​
​៥.​ គិត​ថា​ខ្លួន​ឯងត្រូវ​រ​ហូត​ជន​អញ​និយម​ គឺ​តែងតែយល់ថា​ខ្លួន​គេ​ត្រឹ​ម​ត្រូវ និង​ខ្ព​ង់​ខ្ពស់​រហូត ហើយអ្វី​ដែលគេ​ត្រូវ​ការ​នោះគឺ​​ ការគាំទ្រ និងការទទួលស្គាល់ពី​អ្ន​ក​ដទៃម​ក​លើគំនិតរបស់​គេ ​​​បើយ៉ាង​ដូច្នេះគេ​ហ៊ានស៊ូ​ស្លាប់​ចោល ។​
​៦. គេ​ក៏​ចូលចិត្តភាពត្រឹមត្រូវខ្លះដែរ​តើ​ !​​បុគ្គល​អញ​និយម ​គេ​ក៏​ដឹងដែរថា ការ​ប្រឆាំង ឬសងសឹក​នឹង​សង្គម​គឺ​ជា​ទង្វើ​មិន​គួរ​គប្បី ប៉ុន្តែ​ផ្លូវ​បែបនេះ​គេ​ក៏​ឧស្សាហ៍​​ដើរណា​ស់​ដែរ ​​​ហើយ​ពេល​ខ្លះ​ទៀត​គេ​ក៏​ដឹង​ថា​ខ្លួនគេខុ​ស​ដែរ​ ដែល​ដើរ​ផ្លូ​វ​បែបនេះ ។
​៧. ​ចូ​ល​ចិត្ត​ដឹក​នាំ​គេ ​​ក្រៅ​ពី​ជំនាញ​ក្នុង​ភាព​ជា​មេដឹកនាំ​ គេ​មិន​រើស​ជំនាញ​ណា​ឡើ​យ​ ។ គេចូ​ល​ចិត្ត​ដឹក​នាំ​អ្ន​ក​ដទៃ​ណាស់​ មិន​ទោះ​ថា​គេ​ដឹក​ទៅ​ណា​ឡើយ​ (ស្លាប់ ​ឬរស់​) ​​ឬ​សល់​តែ​ខោ​មួយ​ចង្កេះ​ ក៏​គេ​​នៅតែ​ចូលចិត្ត​ដឹង​នាំ​ដែ​រ ​។​
​៨. ​ចូល​ចិត្ត​ល្បីខុ​ស​រឿង ​បុគ្គ​ល​អញ​និយម​ ចូល​ចិត្ត​​ល្បី​ខុស​រឿង​ពេ​ល​​ខ្លះ​ ។ ​គេ​និយម​ធ្វើ​ខ្លួន​គេ​ឱ្យ​មាន​ភាព​ទាក់​ទាញ​តាម​រយៈ​សកម្មភាព​ និង​សម្ដី​មិន​សមរម្យ​ ចម្លែកៗ ​ឡប់ៗ​ ​និង​និយាយ​ស្ដី​មិន​គ្រប់​លក្ខណៈ​ជា​សម្ដី​របស់​មនុស្ស​ផងពេល​ខ្លះ​ ។​ ឱ្យ​តែ​បាន​ល្បី​ និង​ទទួល​ការ​គាំទ្រ​ពី​ជន​មួយ​ក្ដាប់​តូច​ ​​ទៅណា​ក៏​​គេ​ទៅ​ដែរ ។​
​៩.​ មនោ​សញ្ចេតនា​មា​ន​ភាព​​ចង្អៀតចង្អល់​​អារម្មណ៍​ដែល​កើត​ពី​មនោសញ្ចេតនា​ គឺ​កម្រ​កើត​មាន​ឡើង​ណាស់​សម្រាប់​ជន​អញ​និយម​ ព្រោះ​វា​មាន​លក្ខណៈ​បិទ​នូវ​សិទ្ធ​សេភាព​បុគ្គ​ល​នៃ​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ ​។​ ​ពេល​ដើរ​ចូល​ដល់​ផ្លូវ​មនោសញ្ចេតនា​ គេ​នឹង​ផ្លាស់​ប្ដូរ​ប្រធាន​បទ​ជជែកភ្លាម​ៗ​​ ។
​១០. ផិត​ក្បត់មិត្ត​ភាពបើជា​មនុស្សអញ​និយ​ម​ហើយ​ ​គេ​មិនត្រូ​វ​ការ​ខ្វល់​ខ្វា​យ​នឹង​ភាព​អវិជ្ជ​មាន​របស់​បុគ្គល​ដទៃ​ឡើយ​ ។​ ពេល​ណា​គេ​សង្ស័យ​​ថា​អ្នក​ដទៃ​មិន​កើត ឬវៀចវេរ​ ឬ​គេ​បាន​ទទួល​ពាក្យ​ញុះញង់​ពីជន​ដទៃអំពី​បុគ្គល​ណា​ម្នាក់ដែល​នៅក្បែរ​ខ្លួន​រ​បស់​គេ បុគ្គលអញ​និយម​នឹង​ប្រុងជើង​ព្រួល ​ផ្ដួល​បំបោក ​ឬ​ដើរ​ចេញ​ពី​ជន​ដែល​គេ​សង្ស័យ​នោះ​ភ្លាម​ដោយ​មិន​ត្រូវ​ការ​វែក​ញែក​ពិចារ​ណា​អី្វ​វែង​ឆ្ងាយ​នោះ​ឡើយ ​៕​
ដោយ៖ ឈូក ស
ប្រភព៖ Binsider