គួរ​យល់ដឹង ទម្លាប់​មិនល្អ ទាំង​៧​យ៉ាង ដែល​អ្នក​តែង​ធ្វើ នៅពេល​ងូតទឹក​

សម្រាប់​ប្រិយមិត្ត មួយចំនួន មិនបាន ចាប់អារម្មណ៍ ពី​ទំលាប់​ងូតទឹក របស់ខ្លួន​ឡើយ ដែល​ទម្លាប់​នេះ ទៀតសោតអាចធ្វើ​ឲ្យ​មាន ផលប៉ះពាល់ដល់​ស្បែ​កសក់ ធ្វើ​ឲ្យ​ពិបាក ក្នុងការ​កែខៃ​។ ដូច្នេះ ថ្ងៃនេះ យើង​នឹង​លើកយក ទំលាប់​មិនល្អ ទាំង ៧​យ៉ាង ដែល​លោកអ្នក បានធ្វើ​នៅក្នុងពេល​ងូតទឹក ដូចខាងក្រោម ៖

១.​មិន​ផ្លាស់ប្តូរ​ស្បៃ​ដុស​ខ្លួន ៖ តើ​អ្នកដឹង​ទេ​ថា ស្បៃ​ដុស​ខ្លួន គឺជា​វត្ថុ​ដែល​ចាប់យក ប្រភេទ​បាក់តេរី បាន​ស្រួល​បំផុត ដូច្នេះ អ្នក​គួរ​សម្អាត​វា ជា​រៀងរាល់​សប្តាហ៍ ដោយ​ទឹក​ក្តៅ ។ ម្យ៉ាងវិញទៀត អ្នក​អាច​បោះចោល វា​រួច ហើយ​ប្តូរ​ថ្មី ជា​រៀងរាល់ ១ ខែម្តង ក៏បាន​ដែរ​។​

២.​ខាត់​ស្បែក​ជា​រៀងរាល់ថ្ងៃ ៖ អ្នក​ប្រហែលជា គិតថា ការ​ខាត់​ស្បែក នៅពេល​ងូតទឹក គឺជា​វិធី​ដ៏​ល្អ​បំផុត ក្នុងការ​កំចាត់​ធូលី និង ខ្លាញ់ ដែល​ជាប់​ស្ទះ នៅក្នុង​ស្រទាប់​ស្បែក ប៉ុន្តែ វា​មិនមែនជា​ការពិត​ទេ​។ ការ​ខាត់​ស្បែក ជ្រុល​ហួសហេតុ អាចធ្វើ​ឲ្យ​ស្បែក​របស់​អ្នក កាន់​តែមាន​ជាតិ​ខ្លាញ់ និង មាន​ធូលី​, បាក់តេរី នៅក្នុង​ស្បែក​លើស​ដើម​។ ដូច្នេះ អ្នក​អាច ខាត់​ស្បែក ដោយ​ថ្នមៗ ត្រឹមតែ​មួយដង ក្នុង មួយ​សបា្តហ៍ នៅពេល​យប់ ជាការ​គ្រប់គ្រាន់​។​

៣.​កក់សក់ ដោយ​មិនបាន​សិត​ជាមុន ៖ ដើម្បី​ជៀសវាង សក់​ជ្រុះ និង ជំពាក់ អ្នក​គួរតែ សិតសក់​ឲ្យ​បាន​ស្អាត ជាមុនសិន មុនពេល​កកសក់​។ ការធ្វើ​បែបនេះ អាចជួយ ឲ្យ​សក់​របស់​អ្នក មិន​ជំពាក់​គ្នា និង មិនមាន​ការខូចខាត នាពេល​ក្រោយ​។ ម្យ៉ាងវិញទៀត ប្រសិនបើ​សក់​របស់​លោកអ្នក មាន​សភាព​ជំពាក់​គ្នា ជា​ញឹកញយ គួរតែ​ជ្រើសរើស យក​ក្រាស់ ធ្មេញ​ធំ មក​សិត ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ស្រួល​សិត​។​

៤. ដុសធ្មេញ ពេល​កំពុង​ងូតទឹក ៖ ការ​ដុសធ្មេញ ខណៈពេល ដែល​អ្នក​កំពុង​ងូតទឹក គឺជា​រឿង មិនល្អ​មួយ ព្រោះថា ពេលដែល​អ្នក ងូតទឹក​ផង ដុសធ្មេញ​ផង អ្នក​មិនបាន​យកចិត្ត ទុកដាក់ សម្អាត​ធ្មេញ ឲ្យ​បានល្អ​ឡើយ​។ ការ​ដុសធ្មេញ ឲ្យ​បាន​ស្អាត​ល្អ យ៉ាង​ហ៊ោ​ចណាស់ ក៏ត្រូវ​ប្រើពេល ២ នាទី​ដែរ​។​

៥. កក់សក់​ជា​រឿង​រាល់ថ្ងៃ ៖ តើ​អ្នកដឹង​ទេ​ថា នៅពេលដែល​អ្នក កាន់តែ​កក់សក់ ជាតិ​ប្រេង​បញ្ចេញ​មក កាន់តែច្រើន ដូច្នេះ​អ្នក​អាច​ងាក មក​កក់សក់ ជា​រឿង​រាល់ ២ ឫ ៣ ម្តង ដើម្បី​ឲ្យ​ជាតិ​ប្រេង នោះ​បញ្ចុះ​មក​អស់​តាម​ធម្មជាតិ និង ធ្វើ​ឲ្យ​សក់​របស់​អ្នក កាន់​តែមាន​សុខភាព​ល្អ ជាង​មុន​ផងដែរ​។​

៦. ងូតទឹក​ក្តៅ ៖ ប្រសិនបើ អាកាសធាតុ​ត្រជាក់ ហើយ​អ្នក​ងូត​ទឺ​ក​ក្តៅ ប្រាកដ​ណាស់ នេះ​ជា​វិធី​ល្អ​បំផុត ប៉ុន្តែ​ការ​ងូតទឹក​ក្តៅ​ជាប្រចាំ អាចធ្វើ​ឲ្យ​ស្បែក​របស់​អ្នក ស្ងួត​ក្រៀម និង​រមាស់ ដូច្នេះ ដើម្បី​ជៀសវាង​បញ្ហា​ទាំងនេះ អ្នក​អាច​ងាក​មក ងូតទឹក​ក្តៅ​អ៊ុនៗ បាន​ហើយ​។​

៧. យក​កន្សែង​ជូត​ខ្លាំង ៖ ការយក​កន្សែង មក​ជូត​លើ​ស្បែក​ខ្លាំង អាចធ្វើ​ឲ្យ​ស្បែក​ខូច  មិនតែប៉ុណ្ណោះ​ទេ វា​អាចធ្វើ​ឲ្យ​ស្បែក របស់​អ្នក មាន​សភាព ស្ងួត និង រមាស់​ជាដើម​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​ជៀសវាង ការ​ជូត​សក់​នឹង​កន្សែង ខ្លាំង​ផងដែរ​។​

​បន្ទាប់ពី​បាន​អាន ទម្លាប់​មិនល្អ​ទាំង ៧ យ៉ាង​ធំៗ ដែល​លោកអ្នក​ធ្លាប់តែ​ធ្វើ នៅក្នុងពេល​ងូតទឹក​នេះ លោកអ្នក​អាច​ផ្លាស់ប្តូរ​ទម្លាប់​ទាំងនេះ មក​ក្លាយជា​ល្អ​វិញ​បាន ដោយ​អនុវត្ត តាម​វិធីសាស្ត្រ​ខាងលើ​៕

គួរ​យល់ដឹង ទម្លាប់​មិនល្អ ទាំង​៧​យ៉ាង ដែល​អ្នក​តែង​ធ្វើ នៅពេល​ងូតទឹក​ គួរ​យល់ដឹង ទម្លាប់​មិនល្អ ទាំង​៧​យ៉ាង ដែល​អ្នក​តែង​ធ្វើ នៅពេល​ងូតទឹក​