សមត្ថកិច្ចឃាត់ខ្លួន ប្រពន្ធលោកអនុប្រធានពន្ធនាគារខេត្តកំពត ពាក់ព័នចែកចាយ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញាណ

ខេត្តកំពត ៖ កាលពីម៉ោង១០ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តសហការ នឹងកម្លាំងនគរបាលក្រុងកំពត បានចុះឃាត់ ខ្លួនជន សង្ស័យម្នាក់ជាប្រពន្ឋលោក ង៉ែត សុក អនុប្រធានពន្ធនាគារខេត្តកំពត ពាក់ ព័នចែកចាយនិងផ្តល់ទីតាំងប្រើប្រាស់គ្រឿងចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិ ដូនតោក សង្កាត់ អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានអោយដឹងថាក្រោមការដឹកនាំបញ្ជាដោយលោកខាដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតឆែកឆេរនៅផ្ទះជនសង្ស័យឈានទៅ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២០កញ្ចប់តូច ដែលជនសង្ស័យ បាន ផ្ទុកក្នុងកូនកាបូបតូចកៀនសសរក្រឡោងក្នុងផ្ទះរបស់ស្ត្រីជាជនសង្ស័យឈ្មោះ គឹមសុម៉ាលីហៅស៊ីមអាយុ៣៥ឆ្នាំជនជាតិខ្មែរឥស្លាមមុខរបរលក់ឥវ៉ាន់ចាប់ហួយ ដែលស្ត្រីជាជនសង្ស័យត្រូវបានប្រជាពលរដ្ឋអះអាងថាជាប្រពន្ធទី២របស់លោក វរសេនីយ៍ឯក ង៉ែត សុក មានមុខងារជាអនុប្រធានពន្ធនាគារខេត្តកំពត បានរួម រស់ នឹងគ្នាជាយូរឆ្នាំមកហើយ រហូតបានកូន១ជាចំណងដៃផង៕

សមត្ថកិច្ចឃាត់ខ្លួន ប្រពន្ធលោកអនុប្រធានពន្ធនាគារខេត្តកំពត ពាក់ព័នចែកចាយ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញាណ