គិត​ម៉េច​ដែរ បើ​គ្រាន់​តែ​ផ្កាប់​អេក្រង់ iPhone ចុះ​ក្រោម វា​នឹង​ចាក់​សោរ ដោយ​មិន​បាច់​ចុច​ប៊ុតុង? បើ​អ្នក​ពេញ​ចិត្ត គួរ​ដំឡើង​ភ្លាមទៅ!

បើសិនជា iPhone របស់អ្នកបាន Jailbreak រួចហើយ ច្បាស់ជាអាច ប្រើប្រាស់ Tweak ដ៏សម្បូរ បែបជាច្រើន ហើយអ្វី ដែលកាន់តែ ពិសេសនោះ អ្នកអាចដំឡើង Tweak ផ្សេងៗ ដែលអាច សម្រួលដល់ការ ប្រើប្រាស់ របស់អ្នក។

គិត​ម៉េច​ដែរ បើ​គ្រាន់​តែ​ផ្កាប់​អេក្រង់ iPhone ចុះ​ក្រោម វា​នឹង​ចាក់​សោរ ដោយ​មិន​បាច់​ចុច​ប៊ុតុង? បើ​អ្នក​ពេញ​ចិត្ត គួរ​ដំឡើង​ភ្លាមទៅ!

ដោយហេតុនេះ យើងចង់បង្ហាញ មិត្តអ្នកអាន ពី Tweak មួយទៀត ឈ្មោះ FaceDown វាមាន សមត្ថភាពពិសេស ដោយអ្នក គ្រាន់តែ ផ្កាប់មុខ iPhone របស់អ្នកចុះ វានឹងចាក់សោរ ហើយអ្នក មិនបាច់ចុច លើប៊ូតុង អ្វីឡើយ។ បើសិនជា អ្នកចាប់អារម្មណ៍ អ្នកស្វែងយល់ ពីការដំឡើង នៅខាងក្រោម។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុច លើពាក្យ Refresh ហើយចាំឲ្យ វាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ FaceDown បន្ទាប់​ធ្វើ​ការ Install
  • បន្ទាប់ពីដំឡើងរួចរាល់ ពេលនោះវា នឹងដំណើរការ ដោយស្វ័យប្រវត្តិ

គិត​ម៉េច​ដែរ បើ​គ្រាន់​តែ​ផ្កាប់​អេក្រង់ iPhone ចុះ​ក្រោម វា​នឹង​ចាក់​សោរ ដោយ​មិន​បាច់​ចុច​ប៊ុតុង? បើ​អ្នក​ពេញ​ចិត្ត គួរ​ដំឡើង​ភ្លាមទៅ!

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ឧបករណ៍ ដំនើរការ iOS ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើតាមការ ណែនាំ ខាងលើឲ្យ បានត្រឹមត្រូវ និងបើសិន អ្នកជួបបញ្ហា ក្នុងការដំឡើង ដោយកំហុសឆ្គង របស់អ្នក យើងមិន ទទួលខុសត្រូវ នោះទេ។

Tweak មួយនេះងាយស្រួលដំឡើង អ្នកអាចដំឡើង ដោយមិនបាច់ ការបន្ថែម Source បានហើយ ឥតគិតថ្លៃ ចេញពី BigBoss តែម្តង ហើយសូម រីករាយ នឹងការ ប្រើប្រាស់របស់អ្នក បន្តទៀត។

  • ដោយ: Hong
  • 10:51 AM, 26 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ