វិធី​សាស្រ្ត​បន្ថែម​រូប Emoji ថ្មីៗ​របស់ iOS 9 នៅ​​លើ​​ជំនាន់ iOS មុនៗ (9.0.2 ដល់ 8.x)

ចំពោះប្រិយមិត្ត ដែលកំពុងតែ​ប្រើ​ប្រាស់ ឬក៏​ធ្លាប់​បាន​ប្រើ នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ ជំនាន់​ថ្មី​ចុង​ក្រោយ គឺ iOS 9.1 នោះ ប្រាកដជា បាន​ដឹង​ហើយ អំពី​មុខងារ​ថ្មី​ដែល Apple បានបន្ថែមនេះ។ យ៉ាងណាមិញ អ្វីដែល អ្នកប្រើប្រាស់ ភាគច្រើន ចាប់អារម្មណ៍នោះគឺ រូបសញ្ញា Emoji ថ្មីៗ ដែលបានបង្ហាញ ពីអារម្មណ៍ កាន់​តែច្រើន ជាងមុន។

វិធី​សាស្រ្ត​បន្ថែម​រូប Emoji ថ្មីៗ​របស់ iOS 9 នៅ​​លើ​​ជំនាន់ iOS មុនៗ (9.0.2 ដល់ 8.x)

ចំពោះរូបសញ្ញា ទាំងនេះដែរ វាមានសម្រាប់តែ iOS 9.1 ប៉ុណ្ណោះ ដូចនេះសម្រាប់ប្រិយមិត្ត ដែល​ចូល​ចិត្ត និងចង់ប្រើប្រាស់វានោះ អាចតម្លើង ទៅកាន់ iOS ជំនាន់ថ្មីនេះបាន តែសូមចងចាំថា បើសិនជា លោកអ្នក តម្លើងទៅ iOS 9.1 នោះ លោកអ្នក នឹងមិនអាច ធ្វើការ jailbreak បាននោះទេ។

យ៉ាងណាមិញ បើសិនជា លោកអ្នក ចង់ប្រើប្រាស់វា ក៏ប៉ុន្តែ មិនចង់អាប់ដេត ទៅកាន់ iOS 9.1 នោះ ក៏មានវិធីសាស្រ្តមួយ អាចជួយលោកអ្នក បានផងដែរ ដោយតម្រូវអោយ ត្រូវធ្វើការ jailbreak ជាមុន​សិន។ ចង់ដឹងអោយ កាន់តែច្បាស់ ពីវិធីសាស្រ្តនោះ សូមតាមដាន ទាំងអស់គ្នា!

តម្រូវការ

  • ដំណើរការដោយ iOS 8 ដល់ 9.0.2
  • ត្រូវតែ jailbreak និងមាន Cydia

វិធីសាស្រ្ត

  • ជាដំបូង បើកកម្មវិធី Cydia រួចធ្វើការ Add Source មួយ ដែលមានឈ្មោះថា “poomsmart.github.io/repo/”
  • ក្រោយពី Add Source ខាងលើហើយ សូមតម្លើង Tweak មួយដែលមានឈ្មោះថា Emoji83+ (បញ្ជាក់៖ មិនមែន Beta នោះទេ)

វិធី​សាស្រ្ត​បន្ថែម​រូប Emoji ថ្មីៗ​របស់ iOS 9 នៅ​​លើ​​ជំនាន់ iOS មុនៗ (9.0.2 ដល់ 8.x)

  • បន្ទាប់ពីតម្លើង Tweak ខាងលើហើយ វានៅមិនទាន់អាចដំណើរការបាននោះទេ ដូចនេះសូម តម្លើង Tweak មួយទៀត ដែលមានឈ្មោះថា Emoji iOS 9 Backup (D) (ម្តងនេះរង់ចាំយូរ បន្តិច ព្រោះអីវាមានទំហំធំ)
  • បន្ទាប់ពីតម្លើង ដោយជោគជ័យហើយ សូមបើកកម្មវិធី BytaFont 2 (នៅលើ Homescreen/ Settings) > ចុចលើ Emoji_iOS 9.1 និងធ្វើការ Respring ជាការស្រេច។

ដើម្បីអោយកាន់តែច្បាស់ អំពីការតម្លើងនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បញ្ជាក់៖ សូមតម្លើងតាមការណែនាំ អោយបានគ្រប់ជ្រុងជ្រោយ ហើយបើសិនជា មានបញ្ហាណាមួយ កើតឡើង ជាយថហេតុនោះ យើងខ្ញុំមិនទទួល ខុសត្រូវឡើយ។ មួយវិញទៀត ចំពោះរូបសញ្ញា Emoji នេះដែរ អាចអោយ អ្នកប្រើប្រាស់ដទៃ មើលឃើញបាន លុះត្រាតែ គេប្រើប្រាស់ iOS 9.1 ឬតម្លើង Emoji នេះដែរ តែប៉ុណ្ណោះ ដូចនេះចំពោះ អ្នកដែលមិនបានតម្លើង Emoji នេះ ឬក៏មិនប្រើ iOS 9.1 គឺមិនអាច មើលឃើញ នោះទេ។

ជាចុងក្រោយនេះ ខេមបូសូម ចូលរួមត្រេកអរ សម្រាប់ប្រិយមិត្ត ដែលបាន តម្លើងវា បានដោយជោគជ័យ ហើយចំពោះ អ្នកដែល មិនអាចតម្លើងបាន ឬក៏មានបញ្ហាទាក់ ត្រង់ចំណុចណានោះ អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបានណា !!!

  • ដោយ: Mai
  • 11:01 AM, 26 October
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ