ផល សោភ័ណ្ឌសន្លប់ តែ ឈ្នះ

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Cambodia Beer របស់ SEA-TV​នា​ល្ងាច​ថ្ងៃទី​២៥​តុលា​អ្នក​ប្រដាល់​ផល សោ​ភ័​ណ្ឌ​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ត្រូវ​អ្នក​ប្រដាល់​ថៃ Yorth Sek វាយ​បន្ថែម​ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ ។​

​    ​ជាមួយនឹង​ការ​វាយ​បន្ថែម​នេះ​គណៈកម្មការ​វិនិច្ឆ័យ និង អាជ្ញាកណ្ដាល​សម្រេចចិត្ត​ឲ្យ​អ្នក​ប្រដាល់​ថៃ Yorth Sek ជា​អ្នកចាញ់ ឯ សោ​ភ័​ណ្ឌ​ជា​អ្នកឈ្នះ ។​

​    ​ចំពោះ​ការប្រកួត​រវាង​សេក គឹម​ផៃ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ជាមួយ​អ្នក​ប្រដាល់​ថៃ Yorth Sing វិញ​ នោះ​គឺ ៥ ទឹក​ពេញ​តែម្ដង ។​

​    ​គឹម​ផៃ ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Yorth Sing ដាច់​តែម្ដង​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។​

+​លើស​ង្វៀន TIFFY Super Fight

​     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​លើស​ង្វៀន TIFFY Super Fight របស់ TV5 យប់​ថ្ងៃទី​២៥​តុលា​អ្នក​ប្រដាល់​ឃីម សា​វ៉េ​ត​ក្លឹប​ព្រះខ័ន​រាជ​ហាលអាវ​នៅ​ជុំ​ទី ៣ ទាំង​មិន​អស់ចិត្ត​បន្ទាប់ពី​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ផៃ គឹម​ហឿ​ត​ក្លឹប​គី​ សែ​មាន​រិ​ទ្ធ​នោះ ។​

​    ​អ្នក​ប្រដាល់​ផា សុផាត​និល​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ក៏​ខ្ទាត​ចេញពី​ការប្រកួត​ដែរ ​បន្ទាប់ពី​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ញ៉េ សិទ្ធ​ក្លឹប​អេ​ភូ​ថង​កីឡា​នោះ ។​