លោក សម រង្ស៊ី បង្ហាញ​ជំហរ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​កម្ពុជា​លោក សម រង្ស៊ី បាន​បញ្ជាក់ថា វា​ជា​រឿង​អយុត្តិធម៌​ខ្លាំងណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ព្រោះ​ពួកគាត់​មិនមាន​សិទ្ធិ​បោះឆ្នោត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ល្មម​ដល់​ពេលដែល​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ដែរ​ហើយ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ក៏​ជា​ជនជាតិខ្មែរ ហើយ​ចង់​ឲ្យ​ប្រទេស​ខ្មែរ​មានការ​អភិវឌ្ឍ​ត្រឹមត្រូវ​ផងដែរ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​កម្ពុជា បាន​លើក​ហេតុផល​ថា​មាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បានផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​របស់គេ​នៅ​បរទេស​មានឱកាស​សម្រេច​ពី​ជោគវាសនា​ប្រទេស​របស់​ពួកគេ​តាមរយៈ​ការជ្រើសរើស​អ្នកដឹកនាំ​ដោយ​ការបោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែរនោះ គួរតែ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​បាន​ត្រឹមត្រូវ​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​កម្ពុជា​លោក សម រង្ស៊ី មានប្រសាសន៍ថា​ប្រសិនបើ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ទទួលបាន​នូវ​លទ្ធផល​ដែល​ទន្ទឹងរង់ចាំ​យូរ​មកហើយ នោះ​គឺ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ខ្មែរ​មាន​ធនធាន​ច្រើនណាស់​នៅក្រៅ​ប្រទេស​ដែលមាន​ទាំង​ធនធានមនុស្ស និង​បទពិសោធន៍​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​នៅ​បរទេស​គួរ​ដើរតួនាទី​ក្នុងនាម​ជា​អ្នក​ជួយ​ស្រោចស្រង់ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​គួរតែ​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​។​

​គួរ​បញ្ជាក់ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កន្លងមក បានលើកឡើង​ថា​សព្វ​ថ្វៃ​នេះ ជនជាតិខ្មែរ​ដែល​រស់​នៅ​ឯនាយសមុទ្រ មាន​ចំនួន​ដល់​ទៅ ១ លាន នាក់ ហើយ​នៅពេលនេះ​ស​បើ​គិត​ទាំង​កូនចៅ​របស់​ពួកគាត់​ដែល​កើត​នៅក្រៅ​ប្រទេស​ផង តាំងពី​ឆ្នាំ ១៩៧៥ មក​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ជនរួមជាតិ​ខ្មែរ​ដែល​រស់នៅ​ឯនាយសមុទ្រ ជា​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃមុខ ពីព្រោះ​ពួកគេ​ភាគច្រើន ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ មានចំណេះដឹង​ខ្ពង់ខ្ពស់ និង​មាន​ជំនាញ​គ្រប់​វិស័យ ហើយ​ចេះ​និយាយ​ច្រើន​ភាសា ដែលមាន​ប្រយោជន៍​ក្នុងការ​ទំនាក់ទំនង​អន្តរជាតិ​៕

12032236_983415555048511_4767435093281025043_n 12039588_983415998381800_1879234795870544356_n 12063792_983415568381843_7898453165336836012_n