ការចាកចេញ​​របស់​ សុ​វត្ថ​ឌី ធា​រី​កា ធ្វើឲ្យគណៈកម្មការ ២រូប ស្រក់ទឹកភ្នែក

Sanofi

​បន្ទាប់ពី​បញ្ចេញ​ទេពកោសល្យ និង ភាពក្លាហាន​អស់ពី​ថ្វីដៃ​របស់​បេក្ខជន​ទាំង​បួនរូប​កាលពី​យប់មិញ​បានធ្វើឱ្យ​មហាជន ​ដែល​គាំទ្រ​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​កាន់តែ​ភ្ញាក់ផ្អើល​នឹង​សមត្ថភាព​របស់​បេក្ខជន​ក្នុង​ដួងចិត្ត​របស់​ពួកគេ ព្រោះ​ពួកគេ​សុទ្ធតែ​ធ្វើបាន​ល្អ​ស្ទើរតែ​ដូច​អ្នកចម្រៀង​អាជីព​ទៅហើយ ។​


​ទោះជា​យ៉ាងណា ស្រី​តូច​មាឌ​ល្អិត​អាយុ​ទើបតែ ១៧ ឆ្នាំ សុវត្ថិ​ឌី ធា​រី​កា ត្រូវបាន​ចាកចេញ​ពី​កម្មវិធី​ហើយដោយ​សារ​សំឡេង​បោះឆ្នោត​គាំទ្រ​ទាំងពីរ​ដំណាក់កាល​របស់​នាង​បាន​តិចជាងគេ ដែល​ធ្វើឱ្យ​មហាជន​គាំទ្រ​ស្រី​តូច​ម្នាក់នេះ និង គណៈកម្មការ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ពី​សមត្ថភាព និង ទេពកោសល្យ​សម្តែង​របស់​នាង រហូត​កំពូល​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា ក្តុកក្តួល​អួល​ដើម​-​ក ហូរ​ទឹកភ្នែក និយាយ​ស្ទើរតែ​មិន​ចេញ​ថា ការបាត់បង់​បេ​ក្ខ​នារី​ដែលមាន​សមត្ថភាព​រូប​នេះ​ធ្វើឱ្យ​បះ​ពាល់​អារម្មណ៍​របស់​នាង​យ៉ាងខ្លាំង និង មិន​នឹកស្មាន​ដល់ ។ មិនថាតែ ឱក សុគន្ធ​កញ្ញា ទេ សូម្បី​លោក ណុប បា​យ៉ា​រិ​ទ្ធ និង បេក្ខជន​មិត្តភក្តិ ក៏មាន​អារម្មណ៍​អួលណែន សោកស្តាយ និង ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​មិន​ស្ទើរ​ដែរ ។ ក្នុងឱកាស​នោះ សុវត្ថិ​ឌី ធា​រី​កា ក៏បាន​បង្ហាញ​ពី​អារម្មណ៍ និង ឆន្ទៈ​របស់​នាង​ដែរ​ថា នាង​នឹងមិន​បោះបង់​ក្តី​ស្រមៃ​របស់​នាង​ឡើយ​បើទោះបី​នាង​មិនបាន​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង មានឱកាស​បានទទួល​ពាន​យ៉ាងណាក្តី តែ​នាង​នឹង​តស៊ូ​ដើរ​លើ​វិថី​នេះ​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​នាង ហើយ​នាង​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មការ​ដែល​តែង​ផ្តល់​ជា​មតិយោបល់ និង ទស្សនិកជន​ដែល​បាន​គាំទ្រ​នាង​រហូតមក​ផងដែរ ។​


​ ​
​គួររំឭកថា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​យប់មិញ​នេះ បេ​ក្ខ​នារី សុវត្ថិ​ឌី ធា​រី​កា ត្រូវបាន​ចាកចេញ​ដោយសារ​សំឡេងឆ្នោត​គាំទ្រ​តិចជាងគេ ស្រប​ពេលដែល​បេក្ខជន​បីនាក់​ទៀត​មាន នី រតនា ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ក្រោយ​ថ្ងៃទី ០១ ខែ​វិឆ្ឆិកា​នេះ ៕ អា​ទីល​

 

 

Related