បុរសម្នាក់​មានជំងឺប្រចំាកាយ​ធ្វើអត្តឃាតចង.ក​បញ្ចប់ជីវិត​នៅក្នុងផ្ទះសំណាក់"​ទឹកមាស"

រាជធានីភ្នំពេញ ៖ ​សាកសពបុរសម្នាក់បានត្រូវ​អ្នកបម្រើក្នុងផ្ទះសំណាក់​"ទឹកមាស"​​ប្រទះឃើញដោយ​យកក្រមាចង.កសម្លាប់ខ្លួន​ នៅជាន់ទី១​ ក្នុងបន្ទប់លេខ១០៣ ​បង្កឲ្យ​មានការភ្ញាក់ផ្អើល​នៅម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃទី២៦ ​តុលា ២០១៥​ ស្ថិតក្នុងភូមិទួលគោក​ សង្កាត់ទួលសង្កែ ​ខណ្ឌប្ញស្សីកែវ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងជំហានដំបូងទៀតថា​ បុរសដែលសមត្ថកិច្ចអះអាងថា​ស្លាប់ដោយធ្វើអត្តឃាតចង.ក​សម្លាប់ខ្លួនខាងលើ​នេះ​ឈ្មោះ អឿន សំអុល ​អាយុ៤៥ឆ្នាំ​ ប្រពន្ឋឈ្មោះ រិន ខេមរា​ អាយុ៤០ឆ្នាំ ​និងមានកូន៣នាក់(ស្រី២) ​មានទីលំនៅក្នុងក្រុមទី៣​ ​ភូមិទួលគោក ​សង្កាត់ទួលសង្កែ ។

បើតាមលិខិត​បណ្តំាមុនពេលធ្វើអត្តឃាត​ ​បុរសរូបនេះបានសរសេរថា​ ខ្លួនមានជំងឺប្រចំាកាយ ​ហើយ​ពេលជំងឺរើឡើងវិញម្តងៗ​មានការឈឺចុកចាប់ ប៉ុន្តែមិនបានបញ្ជាក់​ថា​មានជំងឺអ្វី​ពិតបា្រកដទេ ។

បុរសដែលបញ្ចប់ជីវិត​ដោយការចង.ក​ធ្វើអត្តឃាតនេះ ​បានចូលមកជួលស្នាក់នៅក្នុងផ្ទះ​សំណាក់"ទឹកមាស" ​កាលពីម៉ោង៦ល្ងាចថ្ងៃទី២៥ ​តុលា និងបានយកក្រមាចង.ក​បង្ក​ឲ្យ​មានការភ្ញាក់​ផ្អើលនៅព្រឹកថ្ងៃចន្ទតែម្តង ៕