​នៅ​ប៉ារីស បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ភ្នំពេញ បាតុកម្ម​ប្រឆាំង​លោក កឹម សុខា​

 ​បាតុកម្ម​ទាមទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទីមួយ​សភា បានបញ្ចប់​ហើយ ក្រោយពី​លោកស្រី ឡោក ខេង អនុប្រធាន​គណៈកម្មកា​រ​ទីមួយ​បាន​ចេញទៅ​ទទួល​ញត្តិ និង​បាន​សន្យា​ដោះស្រាយ​តាម​ការទាមទារ​។ បាតុកម្ម​ដែលមាន​មនុស្ស​ចូលរួម​រាប់ពាន់នាក់​មកពី​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី នៅមុខ​រដ្ឋសភា នា​ព្រឹក​នេះ គឺ​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង ដោយ​ពួកគេ​ចោទថា អនុប្រធាន​ទីមួយ​រដ្ឋ​សភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ចូលចិត្ត​បង្កបញ្ហា និង​ញុះញង់​ឲ្យ​ស្អប់​រដ្ឋាភិបាល​។​ ​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​