​សម្តេច​តេ​ជោ​ជួប​ប្រជាពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅ​បារាំង​ជិត​២​ពាន់​នាក់​បកអាក្រាត​នយោបាយ​បក្សប្រឆាំង

​រាជធានី​ភ្នំពេញ៖​កាលពី​ល្ងាច​ថ្ងៃទី​២៥​តុលា​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស បារាំង​និង​និស្សិត​កម្ពុជា​ជាង​មួយ​ពាន់​នាក់ ដែល​កំពុង​សិក្សា​នៅទីនេះ​។ 

​    ​សម្តេច​តែ​ជោ តែងតែ​គោរព​ស្រឡាញ់​សិស្ស និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ទោះបី​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ទីណា​ក៏ដោយ​។ ទន្ទឹម​និង​នោះដែរ សម្តេច​តេ​ជោ បាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បរាំង​។ 

​    ​សម្តេច តេ​ជោ ក៏បាន​ប្រាប់​ប្អូន​ខ្មែរ​នៅ​បារាំង​អំពី​គំនិត​និង​ផែន​ការមិន​ស្មោះត្រង់ របស់​បក្សប្រឆាំង​ដែលមាន​បំណង​ព្យាបាទ​មកលើ​សម្តេច​។ ចំពោះ​មេបក្ស​ប្រឆាំង សម រង្សី គឺត្រូវធ្វើ​ការ​សូមទោស សម្តេច​តេ​ជោ ជា​សាធារណៈ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មកលើ សម្តេច នោះ​ទើប​សង្ឃឹមថា ទំនាក់ទំនង​នយោបាយ​អាចឈាន​មករក​ភាពប្រក្រតី​វិញ​បាន​។ 

​    ​សម្តេច តេ​ជោ ហ៊ុន សែន មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​បក្សប្រឆាំង​តែងតែ​បង្កអោយមាន​បាតុភាព​មិនល្អ​ជាច្រើន ជាពិសេស​បាតុកម្ម​ដែល​ធ្វើអោយ​បរទេស​មើលងាយ​ខ្មែរ ធ្វើអោយប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​។ ប៉ុន្តែ​បាតុកម្ម​ដែល​រៀបចំឡើង​ដោយ​ក្រុម​ជន​អគតិ​មួយចំនួន​នៅ​ទីក្រុង ប៉ារីស កាលពី​ល្ងាចម្សិលមិញ គឺ​មិនមាន​ប៉ះពាល់​អ្វី​ដល់​គម្រោង​ជួបជុំ​បងប្អូន និង​និស្សិត​ខ្មែរ​ឡើយ​។ ទង្វើ​របស់​បក្សប្រឆាំង​ទោះ​ដោយ​ចេញមុខ​ផ្ទាល់ ឬ​ដោយ​ប្រយោល រួមទាំង​ផលប៉ះពាល់​នានា​ដែល​នឹង​កើតមានឡើង គឺ​បក្សប្រឆាំង​ខ្លួនឯង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ សម្តេច​តេ​ជោ មិន​អាចជួយ​ពួកគេ​បាន​តទៅ​ទៀតឡើយ​៕