​លោក សុខ ប៊ុន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្ស៊ី​ដោយ​ជំងឺ​សម្ពាធ​ឈាម

​រាជធានី​ភ្នំពេញ៖​សមត្ថកិច្ច​បាន​បញ្ជូន​លោក​សុខ​ប៊ុន​អតីត​ឧកញ៉ា​និង​ជា​ប្រធាន​សមាគម អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​ដែលមាន​ទំនាស់​ជាមួយ​កញ្ញា​សា​សា​អតីត ពិធី​ការិនី​ទូរទស្សន៍​CTN​នោះ​ទៅកាន់​មន្ទីរពេទ្យ​រុស្ស៊ី​ភ្លាមៗ ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ 

​    ​លោក សុខ ប៊ុន ត្រូវបាន​ចៅក្រម​តុលាការក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់គុក បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១៨ ខែកក្កដា ក្រោយពី​បាន​ព្រួត​គ្នា​ជាមួយ​អង្គរក្ស​ចាប់​កញ្ញា​សា​សា​វាយ​សម្រាត​សំពត់ កាលពី​ថ្ងៃទី​២ ខែកក្កដា ដោយសារតែ​សា​សា រារាំង​មិន​ឲ្យ​លោក​សុខ ប៊ុន នាំ​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ទៅ​ក្រៅ​។ ព្រះរាជអាជ្ញា​អម​តុលាការ​បាន​ចោទប្រកាន់​លោក​សុខ ប៊ុន ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ប្រើប្រាស់​អាវុធ​គំរាមកំហែង​។ 

​    ​យ៉ាងណាក៏ដោយ​គេ​មិនទាន់​ទទួលបាន​ព័ត៌មាន​បន្ថែម​ពី​ស្ថានភាព​ជំងឺ​របស់លោក សុខ ប៊ុន នៅឡើយ​ទេ រហូតមកដល់​ពេលនេះ​៕ 

​លោក សុខ ប៊ុន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្ស៊ី​ដោយ​ជំងឺ​សម្ពាធ​ឈាម