​​កម្ម​វិធី​ MMA ​ជើង​ឯក​​ប្រចាំ​ប្រទេស​ត្រូវ​រំសាយ​ចោល​​ព្រោះ​កីឡាករ​កម្ពុជា​នៅ​មាន​កម្រិត​

​​កម្ម​វិធី​ MMA ​ជើង​ឯក​​ប្រចាំ​ប្រទេស​ត្រូវ​រំសាយ​ចោល​​ព្រោះ​កីឡាករ​កម្ពុជា​នៅ​មាន​កម្រិត​

​កម្ម​វិធី​ MMA ​ប្រកួត​ដណ្ដើម​ជើង​ឯក​ប្រចាំ​ប្រទេស​​កម្ពុជា​​​ ដែល​គ្រោង​នឹង​បង្កើត​ឡើង​នា​ខែ​វិច្ឆិកា​  ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ​​​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ត្រូវ​បាន​រំសាយ​​ចោល​វិញ​ពី​ព្រោះ​​កីឡាករ​កម្ពុជា​នៅ​មាន​កម្រិត​សមត្ថភាព​មិន​គ្រប់​គ្រាន់​ដូច​ប្រទេស​​ដទៃ​។

 

​​កម្ម​វិធី​ MMA ​ជើង​ឯក​​ប្រចាំ​ប្រទេស​ត្រូវ​រំសាយ​ចោល​​ព្រោះ​កីឡាករ​កម្ពុជា​នៅ​មាន​កម្រិត​

លោក វ៉ាត់ ចំរើន

 

​​លោក​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា កម្ម​វិធី​ប្រកួត​ MMA លក្ខណៈ​ធំ​ប្រចាំ​ប្រទេស​កម្ពុជា​​ដែល​គ្រោង​រៀបចំ​​នៅ​ខែ​ក្រោយ​នេះ​ត្រូវ​រំសាយ​ចោល​វិញ ដោយ​សារ​ការ​មើល​ឃើញ​របស់​អ្នក​ឧបត្ថម្ភ​មួយ​ចំនួន​​​យល់​ថា​កីឡាករ​​វ៉ៃ​​ក្នុង​ទ្រុង​របស់​​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​​ក្នុង​ការ​ប្រកួត​។ ការ​​បណ្ដុះ​បណ្ដាល​នៅ​មាន​កម្រិត​មិនទាន់​ឈាន​ដល់​លំដាប់​ថ្នាក់​អន្តរជាតិ ​ប៉ុន្តែ​កម្ម​វិធី​​ដ៏​ធំ​ដែល​មាន​​ប្រាក់​រង្វាន់​​យ៉ាង​ច្រើន​នេះ​ នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ​ ដោយ​ពេល​នេះ​កំពុង​រៀប​ចំ​​​ហ្វឹកហាត់​កម្លាំង​កាយ​ដើម្បី​​ធ្វើ​ឲ្យ​កីឡាករ​ MMA កម្ពុជា​ទាំង​អស់​អាច​មាន​កាយសម្បទា​​មាំមួន​ និង​កម្លាំង​គ្រប់​គ្រាន់​អាច​វាយ​បាន​ដូច​ប្រទេស​ដទៃ​នៅ​អឺរ៉ុប​ជា​ដើម។

 

​ចង់​ដឹង​ថា​លោក​ វ៉ាត់ ចំរើន​​ ប្រាប់​អ្វី​ខ្លះ​សូម​មើល​វីដេអូ​៖​

 

 

ចុច​អាន៖ ជើង​ឯក MMA ​ជាតិចាប់​ផ្ដើម​ខែ​វិច្ឆិកាខាង​មុខនេះ​​ ខណៈ​សង្វៀន​ MMA តាម TV បិទ​អស់

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​