​ក្លិប​ធំៗ​៥ ​ត្រៀម​ប្រជែង​គ្នា​ទិញ​យក​ Hazard ពី​ Chelsea

​ក្លិប​ធំៗ​៥ ​ត្រៀម​ប្រជែង​គ្នា​ទិញ​យក​ Hazard ពី​ Chelsea

ក្លិប​បាល់ទាត់​ធំៗ៥​ ​ទាំង​នៅ​បារាំង ​អេស្ប៉ាញ និង​អង់គ្លេស ​កំពុង​តែ​ត្រៀម​ប្រជែង​គ្នា​​យ៉ាង​ខ្លាំង ដើម្បី​​​ចង់​ទិញ​យក​ Eden Hazard ​​ពី​ក្លិប​ Chelsea បន្ទាប់​ពី​ឮ​ដំណឹង​ថា តារា​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ ចង់​ចាក​ចេញ​ពី​តោ​​ខៀវ។

 

​ក្លិប​ធំៗ​៥ ​ត្រៀម​ប្រជែង​គ្នា​ទិញ​យក​ Hazard ពី​ Chelsea

 

​​កីឡាករ​វ័យ​២៤​ឆ្នាំ Hazard ត្រូវ​បាន​អ្នកចាត់ការ​ Jose Mourinho ដក​ចេញ​ពី​ជម្រើស​ដំបូង​ កាល​ប៉ះ​ Aston Villa សប្ដាហ៍​មុន ខណៈ​ដែល​ Daily Star បាន​ឲ្យ​ដឹង​ថា នេះ​​អាច​ជា​មូលហេតុ​មួយ​ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ មិន​សប្បាយ​ចិត្ត ​ហើយ​បើ​ Chelsea មិន​អាច​បញ្ចប់​ចំណាត់​ថ្នាក់​នៅ​ Top 4 រដូវ​កាល​នេះ​ទេ នោះ​ប្រាកដ​ណាស់​ថា ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​នៅ​ Premier League រូប​នេះ នឹង​ចាក​ចេញ​ពី​ Stamford Bridge មែន។

 

​ក្លិប​​ធំៗ​អឺរ៉ុប​៥ ដែល​កំពុង​តែ​ចង់​បាន​ Hazard ​​មាន​ Paris Saint-Germain, Real Madrid, Barcelona, Manchester City និង​ Manchester United។

 

​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ The Sun បាន​រាយការណ៍​ថា PSG ​បាន​ត្រៀម​៧៥​លាន​ផោន ដើម្បី​ទិញ​យក​តារា​ឆ្នើម​រូប​នេះ និង​ឲ្យ​ថ្លៃ​ឈ្នួល​លើស​២០០​ពាន់​​ផោន ដែល​ Chelsea ផ្ដល់​ឲ្យ​បច្ចុប្បន្ន ខណៈ​ដែល​ Man City ក៏​ជឿ​ថា ពួកគេ​នឹង​អាច​លួងលោម​កីឡាករ​រូប​នេះ​​បាន ​ព្រោះ​មាន​មិត្ត​រួម​ជាតិ​របស់​គេ Vincent Kompany និង​ Kevin De Bruyne កំពុង​នៅ​មេឃ​ខៀវ​ដែរ។

 

រីឯ Real ចង់​បាន​ Hazard យូរ​ហើយ ខណៈ​ដែល​ Barca នឹង​អាច​មាន​សិទ្ធ​ទិញ​​ចូល​កីឡាករ​វិញ ចាប់​ពី​​ខែ​មករា ដូច្នេះ​ពួកគេ​នឹង​អាច​ទិញ​យក​តារា​ឆ្នើម​រូប​នេះ ទៅ​ពង្រឹង​ក្រុម​ឲ្យ​ខ្លាំង​១​កម្រិត​ទៀត។

 

ចំណែក​ឯ​បិសាច​ក្រហម Man Utd ក៏​កំពុង​តែ​តាម​មើល​ស្ថានការណ៍​ Hazard ដែរ ខណៈ​ដែល​អនុប្រធាន​នាយក​ប្រតិបត្តិ Ed Woodward ​ធ្លាប់​លើក​​ឡើង​ថា Man Utd នឹង​ចំណាយ​ធំ​ទៀត នៅ​រដូវ​ក្ដៅ​​ឆ្នាំ​ក្រោយ ហើយ​ Super Star ​របស់​បែលហ្សិក​រូប​នេះ គឺជា​​គោល​ដៅ​ធំ៕

 

ចុះ​ប្រិយមិត្ត​ចង់​ឲ្យ​ Hazard ទៅ​ក្រុម​ណា​ដែរ?

 

-ចុចអាន៖ Mourinho ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បើ Chelsea ចាញ់ Liverpool សប្ដាហ៍​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailystar | eurosport