ក្រសួងព័ត៌មាន ប្រកាសឲ្យ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ធ្វើកាតយកព័ត៌មាន បុណ្យអុំទូក

ភ្នំពេញ៖ ដើម្បីឲ្យការយក ព័ត៌មានក្នុង ព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ មានសណ្តាប់ធ្នាប់ និង របៀបរៀបរយនោះ ក្រសួងព័ត៌មានបានប្រកាស ជាសាធារណៈឲ្យអ្នកកាសែត ជាតិ-អន្តរជាតិ ត្រូវប្រញាប់រួសរួន ទៅធ្វើកាត នៅនាយកដ្ឋានមណ្ឌលព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចាប់ពីថ្ងៃទី២៦តុលា ដល់ថ្ងៃទី២០ វិច្ឆិកា។

លិខិតជូនដំណឹងរបស់ក្រសួងព័ត៌មានបានចេញផ្សាយ កាលពីថ្ងៃទី២២ តុលា បានឲ្យដឹងថា អ្នកព័ត៌មាន ត្រូវភ្ជាប់មកជាមួយ នូវលិខិតចាត់តាំងពីអង្គភាព , រូបថត៣គុណ៤ចំនួន២សន្លឹក , ប័ណ្ណសារព័ត៌មានថតចម្លង៕