តុលាការសម្រេចឲ្យ លោក ព្រំ សាន និងលោកស្រី មុំ ម៉ានុត សងជំងឺចិត្តលោកស្រី កែវ ម៉ាលី ម្នាក់ៗ ១០លានរៀល ពីបទបរិហារកេរ្តិ៍

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ  បានសម្រេចឱ្យលោក ព្រំ សាន្ត អនុប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន និង លោកស្រី មុំ ម៉ានុត ភរិយា លោកឧត្តមសេនីយ៍ សៀក សុជាតិ សងជំងឺចិត្តលោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា ម្នាក់ៗ១០លានរៀល រួម ទាំងពិន័យប្រាក់ចំនួន ៥លានរៀលសម្រាប់បង់ចូលរដ្ឋផងដែរ។

លោក ព្រំ សាន្ត និងលោកស្រី មុំ ម៉ានុត ត្រូវបានលោកស្រី កែវ ម៉ាលី ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពី បានសរសេរបង្ហោះរិះគន់ លោកស្រី កែវ ម៉ាលី នៅលើបណ្តាញសង្គម Facebook ថា មានសហាយស្មន់ជាមួយ លោក សៀក សុជាតិ។

កាលពីខែសីហា កន្លងទៅលោក ព្រំ សាន បានសរសេរលើទំព័រ Facebook របស់ខ្លួនថា «អ្នកណាថា កែវ ម៉ាលី  ជាជំទាវទី៤ របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ?» ។ ខ្លឹមសារនេះ គឺត្រូវបានលោក ព្រំ សាន ដកស្រង់ចេញ ពីប្រពន្ធស្របច្បាប់របស់លោកឧត្តមសេនីយ៍ សៀក សុជាតិ គឺលោកស្រី មុំ ម៉ានុត។

លោក ព្រំ សាន បានសរសេរបន្តថា ម្ចាស់វិមានចរណៃលោកជំទាវ កែវ ម៉ាលី មិនអាចជាជំទាវទី៤ របស់លោក សៀក សុជាតិ បានទេ បើអាច គឺអាចជាសហាយស្មន់ច្រើនជាង ព្រោះលោក សៀក សុជាតិ នៅជាប់ចំណង អាពាហ៍ពិពាហ៍ជាមួយប្រពន្ធស្របច្បាប់ ដែលមានចុះសំបុត្រអាពាហ៍ត្រឹមត្រូវថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៩ នៅ ឡើយ៕