លោកម៉ក់ ពេជ្ជរិទ្ធ ជួបសំណេះសំណាល ជាមួយសិស្ស ប្រឡងធ្លាក់បាក់ឌុប នៅស្រុកកៀនស្វាយ

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋាន កាំកុងត្រូល លោក ម៉ក់ ពេជ្ជរិទ្ធ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ បានចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស ដែលប្រឡងធ្លាក់បាក់ឌុប ជាង១០០នាក់ កាលពីពេលថ្មីៗនេះ នៅរមណីយដ្ឋានកៀនស្វាយ ។

ក្នុងពិធីសំណេះសំណាលនោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក្នុងនាមអនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ បានស្នើឲ្យសិស្សទាំងអស់ លើកក្តីកង្វល់របស់ខ្លួនដែលបានជួបប្រទះ ដើម្បីឲ្យលោកជួយដោះស្រាយ ហើយ លោកក៏បានផ្តាំផ្ញើទៅវិញថា មិនត្រូវបាក់កំលាំង និងអស់ទឹកចិត្ត ក្នុងការសិក្សាទេ ត្រូវតែនាំគ្នាខិតខំរៀន បន្ថែមទៀត ដើម្បីជួយសង្គមជាតិ ជាពិសេសឪពុក-ម្តាយ ព្រោះពួកគេជាកំលាំងចលនាករ និងទំពាំងស្នងឫស្ស៊ី។

ជាមួយគ្នានោះ លោកម៉ក់ ពេជ្ជរិទ្ធ ក៏បានជំរុញឲ្យសិស្សទាំងអស់ត្រូវតែខិតខំរៀនសូត្រ ហើយចៀស ឲ្យផុតពី បញ្ហា គ្រឿងញៀន ព្រោះបើមានគ្រឿងញៀនចូលក្នុងខ្លួនហើយគឺ ខូចអនាគតយើងហើយ ជាពិសេសការ ខាតបង់ថវិកា ជាច្រើន ដែលត្រូវចំណាយលើទិញយកមកសេព ។

លោកអគ្គនាយកក៏បានជួយ ឧបត្ថម្ភថវិកាមួយចំនួន ដល់សិស្សដែលខ្វះលទ្ធភាពការសិក្សារបស់ខ្លួនផងដែរ ៕