ក្រុមការងារថ្នាក់ជាតិ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល ស្តាប់កង្វល់តាមមូលដ្ឋាន

កណ្តាល ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកបណ្ឌិត រស់ វណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធាន គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក វេទិការសាធារណៈ នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានការចូលរួមពី សមាជិកក្រុមការងារថ្នាក់ជាតិ ក្រុមការងារ គណៈពង្រឹង ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីនៃមន្ទីរជុំវិញស្រុក និង ប្រជាពលរដ្ឋ ចំនួន២៥០នាក់ ។

ក្រោយពីលោកមេឃុំ បានរាយការណ៍រួចមក លោកបណ្ឌិត រស់  វណ្ណា បានមានមតិផ្តើម បើកអង្គប្រជុំដោយសំណូមពរ ដល់ប្រជាពលរដ្ឋឲ្យ លើកឡើងពីចម្ងល់ និងសំណូមពររបស់ ពួកគាត់មកកាន់ក្រុមការងារ ដើម្បីងាយស្រួលដល់ ក្រុមការងារ ធ្វើការបកស្រាយ និងពន្យល់ព្រមទាំងដោះ ស្រាយជូនពិសេសលើ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព០៩ចំណុចរបស់រដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធ។ល។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសំណូមពរ ដល់គណៈអធិបតី ចំនួន៦ចំណុចឲ្យ ជួយដោះស្រាយដល់ ពួកគាត់ទី ១-ភូមិ ត្រពាំងទួល សុំជួសជុលផ្លូវ មួយខ្សែប្រវែង ៦០០ ម៉ែត្រ ។

២-ភូមិព្រៃផ្ចឹក ១ សុំជួយស្តាប្រឡាយប្រវែង៣០០ម៉ែត្រ និងជួយដោះស្រាយរោងសិប្បកម្ម ធានធានថៅកែរត់ចោលអត់បើកប្រាក់ខែអោយ ៣-ភូមិតាប៉ាង សុំទំនប់ទឹក ដោយទំនប់ចាស់ មិនអាចរក្សាទឹកទុកបាន  ៤-បញ្ហារោងចក្រញូអាយឃីត បញ្ឈប់កម្មករមុនបញ្ចប់កុងត្រាចំនួន៣០០នាក់ ៥-ប្រជាការពារ ស្នើសុំ វិទ្យុទាក់ទង ចំនួន១២គ្រ និងខោ-អាវ៤៥កំប្លេរ ៦ តំណាងប្រជាពលរដ្ឋ មកពីភូមិត្រពាំងសុពណ៍ឃុំ ឆក់ឈើនាង សំណូមពរឲ្យឃាត់ក្រុមហ៊ុន  តាក់ជីឡៅ ជីកដីលក់ជ្រៅពេក ជាហេតុធ្វើឲ្យដួលផ្ទះគាត់ ។ បន្ទាប់ពីប្រជាពលរដ្ឋ បានលើកឡើងរួច លោកបណ្ឌិតបានអោយភាគីពាក់ព័ន្ធស្រាយបំភ្លឺ ដោយបញ្ជាក់ថា រោងសិប្បកម្មធានធាន ខាងស្រុកនិងខេត្តបានបញ្ជូន សំណុំរឿងដល់តុលាការហើយ ពោលគឺ រង់ចាំតុលាការសំរេច។ ភូមិតាប៉ាងសុំទំនប់ទឹកគឺ ក្រុមការងារ និងលោកមេឃុំ ចុះពិនិត្យ និងទាក់ទងធនធានទឹក ។

ករណីក្រុមហ៊ុន តាក់ជីឡៅជីកដីនៅ ភូមិត្រពាំងសុពណ៍ឃុំ ឆក់ឈើនាង បានឲ្យខាងស្រុកចុះដោះស្រាយ ។ សំណូមពរផ្សេងៗទៀត លោកបណ្ឌិត បានឯកភាព ទទួលយក និងដោះស្រាយជាមួយ លោកប្រធានគណៈពង្រឹងឃុំ មានសុំជួសជុលផ្លូវ ប្រវែង៦០០ម៉ែត្រ-ស្តាប្រឡាយប្រវែង៣០០ម៉ែត្រ និងវិទ្យុទាក់ទង ចំនួន១២គ្រឿង ខោ-អាវ៤៥កំប្លេរ និងមានការឆ្លើយសំនួរ-ផ្តល់ថវិការ ផងដែរ។

លោកបណ្ឌិត រស់ វណ្ណា បានធ្វើការបកស្រាយអំពីស្ថានភាព នយោបាយបច្ចុប្បន្ន និងពន្យល់ដល់ប្រជាពល រដ្ឋពីករណី ដែលបក្សប្រឆាំងចង់ប្តូរការដឹកនាំប្រទេស និងផ្សព្វផ្សាយដល់កម្មករ-កម្មការិនី អំពីលក្ខខណ្ឌការងារ គុណភាព និងផលិតភាព ការងារព្រោះថា នៅឆ្នាំ២០១៦ខាងមុខនេះប្រាក់ខែ និងឡើងដល់១៤០ដុល្លារ ក្នុង១ខែដូចនេះក្មួយៗត្រូវខិតខំបំពេញការងារ អោយបានខ្លាំងខ្លា និងសូមកុំជឿលើការ ឃោសនាបំភ្លៃការពិតរបស់ ជនមួយក្តាប់តូច ឬការឃោសនារបស់បក្សប្រឆាំង ព្រោះថា ការដែលបានឡើងប្រាក់ខែ ដល់កំរិតនេះក៏ដោយសារមានការចូលរួមពី រដ្ឋាភិបាលក្នុងការតស៊ូមតិទាមទារផងដែរ។

ឆ្លៀតឱកាសនោះ លោក បណ្ឌិត រស់ វណ្ណា ក៏បានឧបត្ថម្ភដល់ប្រជាការពារ ឃុំបែកចាននូវ ថវិការចំនួន ៨០០០០០រៀលដើម្បីហូបបាយសាមគ្គី និងឯកភាពអោយជួសជុលផ្លូវប្រវែង  ៣៥០ម៉ែត្រ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ដោយចាក់ក្រាលកំទេចថ្មផេះ ផងដែរ៕

ក្រុមការងារថ្នាក់ជាតិ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល ស្តាប់កង្វល់តាមមូលដ្ឋាន

ក្រុមការងារថ្នាក់ជាតិ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល ស្តាប់កង្វល់តាមមូលដ្ឋាន

ក្រុមការងារថ្នាក់ជាតិ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល ស្តាប់កង្វល់តាមមូលដ្ឋាន

ក្រុមការងារថ្នាក់ជាតិ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល ស្តាប់កង្វល់តាមមូលដ្ឋាន