នំ​​ស្រួយ​១​បន្ទះ​​សល់​ពី​ហេតុការណ៍​លិច​កប៉ាល់​ Titanic ដាក់​លក់​បាន​ជាង​២ម៉ឺន​ដុល្លារ​ ថ្លៃ​ជាង​គេ​ក្នុង​លោក


នំ​​ស្រួយ​១​បន្ទះ​​សល់​ពី​ហេតុការណ៍​លិច​កប៉ាល់​ Titanic ដាក់​លក់​បាន​ជាង​២ម៉ឺន​ដុល្លារ​ ថ្លៃ​ជាង​គេ​ក្នុង​លោក

​នំ​ស្រួយ​ Cracker មួយ​បន្ទះ​ត្រូវ​​​​បាន​គេ​​ដាក់​​លក់​ដេញ​ថ្លៃ​ក្នុង​ហាង​ Henry Aldridge & Son ​ក្នុង​​ក្រុង​ពាណិជ្ជកម្ម​ Devizes នៃ​តំបន់​ Wiltshire ភាគ​និរតី​ប្រទេស​អង់គ្លេស។ នំ​ Cracker ​​នេះ អាច​​លក់​បាន​ដល់​ទៅ ​​១៥០០០​ផោន​ (២២៩៦៨​ដុល្លារ) ហើយ​​​ត្រូវ​​គេ​ប្រសិទ្ធិនាម​​ថា​ជា​នំ​​ស្រួយ​ថ្លៃ​ជាង​គេ​លើ​ពិភពលោក។ សារព័ត៌មាន​អង់គ្លេស​​ BBC បាន​ឲ្យ​ដឹង​ថា​នំ​ថ្លៃ​ជាង​គេ​នោះ​ គឺ​ជា​នំ​សល់​ពី​ហេតុការណ៍​សោកនាដកម្ម​​លិច​កប៉ាល់​ Titanic ​ឆ្នាំ​១៩១២។

 

នំ​​ស្រួយ​១​បន្ទះ​​សល់​ពី​ហេតុការណ៍​លិច​កប៉ាល់​ Titanic ដាក់​លក់​បាន​ជាង​២ម៉ឺន​ដុល្លារ​ ថ្លៃ​ជាង​គេ​ក្នុង​លោក
 

នំ​ដែល​មាន​​ពុម្ព​​អក្សរ​​អង់គ្លេស​ The Spillers and Bakers PILOT ​ពី​លើ​​​នោះ​​ គឺ​ជា​​នំ​​រក​ឃើញ​​សល់​ក្នុង​កញ្ចប់​សម្ភារៈ​សង្គ្រោះ​បន្ទាន់​មួយ​ដែល​​គេ​ភ្ជាប់​​ដាក់​ក្នុង​ទូក​សង្គ្រោះ​ជីវិត​មួយ​​នៃ​​កប៉ាល់​ Titanic​។ នំ​ខាង​លើ​​បាន​រក្សា​​ទុក​​​ដោយ​លោក​ James Fenwick អ្នក​ដំណើរ​តាម​​កប៉ាល់​ SS Carpathia ​ម្នាក់​ដែល​​បាន​ទៅ​​ជួយ​អ្នក​នៅ​រស់​​​រាន​មាន​ជីវិត​ពី​​ឧបទ្ទវហេតុ​​ Titanic នោះ។ គាត់​បាន​ទុក​នំ​ខាង​លើ​នោះ​​ក្នុង​ស្រោម​សំបុត្រ​ជា​មួយ​ក្រដាស​កត់​ត្រា​​មួយ​សរសេរ​ថា​ “នំ​ PILOT មក​ពី​ទូក​សង្គ្រោះ​ជីវិត Titanic ខែ​មេសា ឆ្នាំ​១៩១២” ​​​​ជា​អនុស្សាវរីយ៍​រលឹក​ពី​ហេតុ​ការណ៍​ខាង​លើ។ នេះ​បើ​តាម​ខាង​ក្រុមហ៊ុន​ដាក់​ដេញ​ថ្លៃ​លក់​បាន​បង្ហាញ។

 

លោក​ Andrew Aldridge តំណាង​ក្រុម​ហ៊ុន​ដេញ​ថ្លៃ​​បាន​និយាយ​ប្រាប់​សារព័ត៌មាន​​អង់គ្លេស ​​​Salisbury Journal ថា៖ ” វា​គឺ​ជា​នំ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​លើ​លោក។ ពួក​យើង​ពុំ​ដឹង​​ថា​វា​នៅ​ក្នុង​​​ទូក​សង្គ្រោះ​ជីវិត​មួយ​ណា​​របស់​កប៉ាល់​ Titanic នោះ​ទេ ​​ប៉ុន្តែ​យើង​ប្រាកដ​ថា​វា​គឺ​​មក​ពី​​​ទូក​សង្គ្រោះ​ណា​មួយ​ក្នុង​ចំណោម​​​​ទូក​សង្គ្រោះ​របស់​ Titanic ។”

 

នំ​​ស្រួយ​១​បន្ទះ​​សល់​ពី​ហេតុការណ៍​លិច​កប៉ាល់​ Titanic ដាក់​លក់​បាន​ជាង​២ម៉ឺន​ដុល្លារ​ ថ្លៃ​ជាង​គេ​ក្នុង​លោក

ក្រៅ​ពី​នំ​ ស្រួយ​ Cracker ដាក់​លក់​ដេញ​ថ្លៃ​​ក៏​មាន​ការ​លក់​​ពែង​មួយ​ផង​ដែរ​ដែល​​តំណាង​ឲ្យ​​​កិត្តយស​មេ​បញ្ជាការ​នាវិក​​កប៉ាល់ ​​Carpathia ​ឈ្មោះ ​Arthur Henry Rostron និង​បាន​ដាក់​លក់​ជា​មួយ​គ្នា​នោះ​​ក្នុង​​តម្លៃ​១២៩ ០០០​ផោន (១៩៧ ៥៣១ដុល្លារ)។

 

នំ​​ស្រួយ​១​បន្ទះ​​សល់​ពី​ហេតុការណ៍​លិច​កប៉ាល់​ Titanic ដាក់​លក់​បាន​ជាង​២ម៉ឺន​ដុល្លារ​ ថ្លៃ​ជាង​គេ​ក្នុង​លោក
 

រំលឹក​ផង​ដែរ​សោកនាដកម្ម​​លិច​កប៉ាល់ Titanic បាន​កើត​​ក្នុង​ខែ​មេសា​ឆ្នាំ​១៩១២ បន្ទាប់​ពី​កប៉ាល់​ធំ​ខាង​​លើ​នោះ​ធ្វើ​ដំណើរ​ពី​​ក្រុង​ Southampton ប្រទេស​អង់គ្លេស​មក​កាន់​ក្រុង​ញ៉ូវយក​សហរដ្ឋអាមេរិក។ ក្រោយ​មក​​​​កប៉ាល់​នោះ​បាន​បុក​ជា​មួយ​នឹង​ផ្ទាំង​ទឹក​កក​បណ្ដាល​ឲ្យ​លិច ​​និង​ឆក់​យក​ជីវិត​មនុស្ស​​ជាង​១៥០០​នាក់៕

 

នំ​​ស្រួយ​១​បន្ទះ​​សល់​ពី​ហេតុការណ៍​លិច​កប៉ាល់​ Titanic ដាក់​លក់​បាន​ជាង​២ម៉ឺន​ដុល្លារ​ ថ្លៃ​ជាង​គេ​ក្នុង​លោក

កប៉ាល់ Titanic 

ចុចអាន៖ កៅអី​មួយ​​​ក្នុង​កប៉ាល់​ Titanic លក់​បាន​១៥ម៉ឺន​ដុល្លារ

ចុចអាន៖ តួឯក​ក្នុង​រឿង​ Titanic​ ធ្លាប់​ត្រូវ​បាន​ស្រី​ដេញ​ចាប់​ផង!
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​​​​​​​​​​​​​