អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

ខ្ចៅ អើយ ខ្ចៅ!!! នេះ​ជា​សំលេង​របស់​បុរស​ម្នាក់​វ័យ ២៨ ឆ្នាំ ដែល​តែងតែ​ស្រែក​ឲ្យ​​អ្នក​ភូមិ​ជួយ​ទិញ​ខ្ចៅ​របស់ខ្លួន​រាល់​ល្ងាច​នៅ​ទួល​សង្កែ រាជធានី​ភ្នំពេញ។
 
ភាពរ​ស់រាយ​រាក់ទាក់ អម​ជាមួយ​ធុងបាស់​ចាក់​ចម្រៀង ធ្វើ​ឲ្យ​បុរស​លក់​ខ្ចៅ​រូប នេះ​លក់ដាច់​អស់​សឹង​មិន​លោះ​ថ្ងៃ។ ក្នុង​មួយថ្ងៃ សុ​ភ័​ក្ត លក់​ខ្ចៅខ្យង​បាន​ជិត ២០០ គីឡូ ពង​ទា​កូន ៤០០ គ្រាប់ និង​​ ក្តាមស្រែ ១០ គីឡូ ឯណោះ។
 

អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

លោក ជួប សុ​ភ័​ក្ត មាន​ដើមកំណើត​កើតចេញពី​ទឹកដី​នាង​កង្រី​ក្នុង ភូមិ​ពន្លៃ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ដើមឡើយ សុ​ភ័​ក្ត គឺជា​អ្នក​បើក​ឡាន​ អស់រយៈពេល​​​បួន​ឆ្នាំ​ បន្ទាប់ពី​រៀបការ​បាន​ប្រពន្ធ​ជា​អ្នក​លក់​ខ្ចៅ ទើប​ឈប់​ពី​អ្នកបើក​ឡាន មក​ប្រកប​របរ​លក់​ខ្ចៅខ្យង​ដូច​ប្រពន្ធ​វិញ។

 

សុ​ភ័​ក្ត បាន​លើក​​ឡើង​ថា ” របរ​នេះ​ហត់​ណាស់​បង​អើយ រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ងើប​ម៉ោង ១២ យប់​ទៅ​ទិញ​បន្លែ និង​ គ្រឿង​នៅ​ផ្សារ​ដើម​គរ​យក​ទុក​ផ្ទះ ហើយ​ម៉ោង ៥ ព្រឹក​ទៅយក​អីវ៉ាន​មក​លក់ ធ្វើ​រហូតដល់​ម៉ោង ៣ ម៉ោង ៤ រសៀល ទើបបាន ចេញលក់​ទាំងពីរ​នាក់។

 

ដើមទុន​ក្នុង​របរ​មួយ​នេះ ត្រូវ​ចំណាយ​លើ​ខ្ចៅ ១៥០ គីឡូ​ ស្មើនឹង ១៥ម៉ឺន​រៀល ខ្យង ២០ម៉ឺន​រៀល ពង​ទា​កូន ៤០០ គ្រាប់ ៣០ ម៉ឺន​រៀល និង ​ក្តាម ១០គីឡូ ១៥ ម៉ឺន​រៀល និង​ គ្រឿង​ធ្វើ​ទឹកជ្រលក់ ៣ ថ្ងៃ​ អស់៨ម៉ឺន​ទៀត សរុប​ត្រូវ ចំណាយ​ដើមពី ៧០ ទៅ ៩០ ម៉ឺន​រៀល​ ក្នុង​មួយថ្ងៃ​ សម្រាប់​លក់​ពីរ​នាក់​ប្តី-​ប្រពន្ធ។ ឯ​ប្រាក់​ចំណេញ​ពី​របរ​មួយ​នេះ​វិញ​ទទួលបាន​ចន្លោះ​ពី ១៥ ម៉ឺន​រៀល​ទៅ ១៨ ម៉ឺន​រៀល ហើយ​បើ​ផាត់ លើ​ចំណាយ​ក្នុងផ្ទះ និង ​លុយ​កូន​រៀន​នៅសល់​ប្រហែល ១០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

 
អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

 

ក្រោយ​រៀបការ និង ​រស់​ដោយ​ការប្រកប​របរ​នេះ​ជិត ៦ឆ្នាំ​មក បុរស​ពូកែ​វោហា លក់​ខ្ចៅ​ដាច់​រូបនេះ​ទទួលបាន​បានកូន​បីនាក់​ក្នុងបន្ទុក ហើយ​មាន​ពីរ​នាក់​កំពុង រៀន និង​ បានធ្វើ​ផ្ទះ​ដែលមាន​ទំហំ ៥ម៉ែត្រ គុណ ១២ម៉ែត្រ លើដី​ជា​កេ​រ្ត៍​ម្តាយ ចែក​ឲ្យ​ដោយ​ខ្ចីលុយ​ពី​ធនាគារ​មក​សាងសង់​នៅ​ម្តុំ​ឃ្លាំង​សាំង​សូគីម៉ិច​ឬស្សីកែវ។

 

បន្ទាប់ពី​ខ្ចីលុយ​ធនាគារ និង ​ខ្ចីលុយ​អ្នកជិតខាង​ជិត ២ម៉ឺន​ដុល្លារ​យកមក​ធ្វើ​ផ្ទះ និង​ បង់​រំ​លោះ​ម៉ូតូ​មករក​ស៊ី សុ​ភ័​ក្ត កាន់តែ​មានការ​លំបាក​កាន់តែខ្លាំង។ រាល់ថ្ងៃ សុ​ភ័​ក្ត ត្រូវ​សន្សំ​ប្រាក់​ដែល​ចំណេញ​ពី​លក់​ប្រចាំថ្ងៃ និង​ការចាយវាយ​ត្បិតត្បៀត ដោយនៅ​ពេលបាយម្តងៗ សុ​ភ័​ក្ត និង​ប្រពន្ធ​ទិញ​តែ​ត្រីខកំប៉ុង​មក​ធ្វើ​ម្ហូប​សឹង មិន​លោះ​ថ្ងៃ។ បើ​មិន​ធ្វើ​ដូចនេះ​គេ​មិនមាន​លុយ​បង់​រំ​លោះ ធនាគារ និង​អ្នក​ជិត ខាង​មួយខែ ៥០០ ដុល្លារ​ឡើយ។

 

ប៉ុន្តែ​ទោះជា​មានការ​លំបាក​ដូចខាងលើ​ក្តី សុ​ភ័​ក្ត និង ​ភរិយា​របស់គេ​នៅតែ សប្បាយចិត្ត និង ​ខំប្រឹង​ដើម្បី​ទទួលបាន​ផ្ទះ​ផ្ទាល់ខ្លួន និង ​ធ្វើយ៉ាងណា​ត្រូវតែ​ឲ្យ កូន​ទាំង​បីនាក់​របស់គេ​រៀន​ចប់​ថ្នាក់​ទី ១២ ដាច់ខាត ហើយ​បើ​រូបគេ​មាន​លទ្ធ ភាព​គេ​នឹង​ឲ្យ​កូន​រៀន​បន្ត​ទៅមុខទៀត ព្រោះ​គេ​មិន​ឲ្យ​កូន​របស់គេ​ល្ងង់​មិនចេះ អក្សរ ហើយ​ធ្វើការ​នឿយហត់​ដូច​ខ្លួន និង ​ប្រពន្ធ​ឡើយ៕
 

អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

អត់​ចេះ​អក្សរ លក់​ខ្ចៅ​ខ្យង​តាម​រទេះ​រហូត​ធ្វើ​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

 

 

អត្ថបទ៖ ម៉ូ​លី វឌ្ឍនៈ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!