Rita Ora ទម្លាយ​​រឿង​ធ្លាប់​ត្រូវ​គេ​រំលោភ​កាល​នៅ​ក្មេង​ប៉ុន្តែ​​នាង​ពេញ​ចិត្ត​នឹង​ធ្វើ​វា

Rita Ora ទម្លាយ​​រឿង​ធ្លាប់​ត្រូវ​គេ​រំលោភ​កាល​នៅ​ក្មេង​ប៉ុន្តែ​​នាង​ពេញ​ចិត្ត​នឹង​ធ្វើ​វា

តារា​ចម្រៀង​អង់គ្លេស​ Rita Ora បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង​ធ្លាប់​ត្រូវ​​មិត្ត​ប្រុស​ចាស់​អាយុ​២៦​ឆ្នាំ​រំលោភ​កាល​ពី​អាយុ​១៤​ឆ្នាំ ប៉ុន្តែ​​នាង​បែរ​ជា​និយាយ​ថា​ នាង​ពេញ​ចិត្ត​​នឹង​ធ្វើ​វា​​ទៅវិញ។

 

Rita Ora ទម្លាយ​​រឿង​ធ្លាប់​ត្រូវ​គេ​រំលោភ​កាល​នៅ​ក្មេង​ប៉ុន្តែ​​នាង​ពេញ​ចិត្ត​នឹង​ធ្វើ​វា

 

គណៈកម្មាធិការ​ The X Factor អង់គ្លេស​២០១៥​​​បាន​និយាយ​ថា ​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​នាង​គឺ​ជា​សិស្ស​​សិក្សា​នៅ​ឯ​សាលា Sylvia Young Theatre ក្នុង​ទីក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ម្ចាស់​បទ “Body on Me” រូប​នេះ​​បាន​និយាយ​ជំនួស​មក​វិញ​ថា នាង​មិនមែន​ជា​កុមារ​​រងគ្រោះ​​នៃ​ការ​ចាប់​រំលោភ​​ទេ។

 

​និយាយ​ជា​លើក​ដំបូង​​អំពី​រឿង​ចាប់​រំលោភ​នេះ​ តារា​ចម្រៀង​វ័យ​២៤​ឆ្នាំ​បាន​បន្ថែម​ថា៖ “​ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ខ្ញុំ​មាន​ស្នេហា​ដំបូង​ជា​មួយ​បុរស​ម្នាក់​ ដែល​គេ​មាន​អាយុ​២៦​ឆ្នាំ”។ និយាយ​​ពី​​ទំនាក់ទំនង​នេះ​ Ritaបន្ថែម​ថា៖ “​ខ្ញុំ​មិន​ចង់​និយាយ​ថា​​ខ្ញុំ​​ឈឺចាប់​​នោះ​ទេ ពីព្រោះ​ខ្ញុំ​ក៏​ចង់​ធ្វើ​វា​ដែរ”។

Rita Ora បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​​យល់​ថា ​ ខ្ញុំ​​គឺ​ជា​កុមារ​ដែល​ត្រូវ​​មិត្ត​ប្រុស​បង្ខំ​​រំលោភ​ទេ​ ប៉ុន្តែ​​​ខ្ញុំ​ច្បាស់​លាស់​និង​​មាន​ភាព​ចាស់​ទុំ​​​ច្រើន​ទោះ​ជា​ពេល​នោះ​​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ​ក៏​ដោយ ៕

 

 

Rita Ora ទម្លាយ​​រឿង​ធ្លាប់​ត្រូវ​គេ​រំលោភ​កាល​នៅ​ក្មេង​ប៉ុន្តែ​​នាង​ពេញ​ចិត្ត​នឹង​ធ្វើ​វា

 

 

​​​​​​​ចុចអាន៖Justin Bieber ធ្លាប់​ត្រូវ​កំផ្លៀង ដោយ​សារ​ទៅ​ចាប់​សុដន់តារា​ម៉ូដែល Playboy
​​ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​dailymail