សំ ប៉ូលីដា រៀបរាប់​ជីវិត​មាន​ប្ដី​ពីរ ប្ដី​បី ត្រូវ​គេ​មើល​ងាយ​

សំ ប៉ូលីដា រៀបរាប់​ជីវិត​មាន​ប្ដី​ពីរ ប្ដី​បី ត្រូវ​គេ​មើល​ងាយ​

តារា​សម្ដែង និង​ជា​តារា​កំប្លែង​សម្ដី​មិន​ងាយ​ចាញ់​នរណា ​អ្នកនាង  សំ ប៉ូលីដា កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ត្រូវ​បាន​វេទិកា តុបំភ្លឺ អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ដើម្បី​បកស្រាយ​រឿងរ៉ាវ​ជីវិត​គ្រួសារ និង​ជីវិត​ប្ដី​ប្រពន្ ធដែល​ធ្វើឲ្យ​អ្នក​នាង​រៀបរាប់​អម​ដោយ​ទឹកភ្នែក។

 

សំ ប៉ូលីដា រៀបរាប់​ជីវិត​មាន​ប្ដី​ពីរ ប្ដី​បី ត្រូវ​គេ​មើល​ងាយ​

 

សំ ប៉ូលីដា និង​ស្វាមី​លោក ស្វាយ សុីសុថា

 

នៅ​ពេល​ពិធី​ការិនី​ចោទ​​សួរ​ចំ​ៗ​ថា “ធ្លាប់​មាន​អ្នក​ម៉ាក់​ងាយ​ទេ ​នៅ​ពេល​ច្រៀង​នៅ​តាម​រង្គសាល​នោះ​?” តារា​ស្រី​មាន​ប្រភព​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​បាន​ឆ្លើយ​យ៉ាង​ក្រៀមក្រំ​ថា​មាន​គ្រប់​ប្រភេទ​ទាំងអស់។ តែ​អ្នក​ម្ដាយ​កូន​បី​រូប​នោះ​បាន​និយាយ​តាម​បណ្ដាំ​ឪពុក​ថា “ជា​អ្នក​សិល្បៈ​គឺ​ត្រូវ​ទទួល​គ្រប់​ពាក្យ​អាស្រូវ តែ​សំខាន់​ឲ្យ​តែ​ខ្លួន​យើង​ធ្វើ​ល្អ​ទៅ​បាន​ហើយ។” អ្នកនាង​បាន​បន្ថែម​ទៀត​ថា​ចំពោះ​ពាក្យ​គេ​ថា សំ ប៉ូលីដា មាន​ប្ដី ពីរ ប្ដី​បី ប៉ុន្តែ​នាង​គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​ស្ដាប់​តាម​សម្ដី​ឪពុក។

 

ប៉ូលីដា បាន​និយាយ​រឿង​ជីវិត​ប្ដី​ប្រពន្ធ​របស់​ខ្លួន​ដែល​បាន​រស់នៅ​ជាមួយ​គ្នា​ប្រាំ​ឆ្នាំ​មិន​បាន​រៀបការ​ស្របច្បាប់​ថា​ត្រូវ​បាន​មិត្តភ័ក្ដិ​ស្រី​ជា​អ្នក​សិល្បៈ​ដូចគ្នា​ក្បត់​ក្រោយ​ខ្នង ធ្វើឲ្យ​អ្នក​នាង​ស្អប់​ទង្វើ​បែប​នេះ និង​មាន​ភាព​ឈឺចាប់​ដើរ​ចេញ​ពី​បុរស​ម្នាក់​នោះ។ ប៉ូលីដា ក៏​បាន​បាន​រៀបរាប់​ពី​ជីវិត​អាពាហ៍ពិពាហ៍​ដែល​បាន​រៀបការ​ត្រឹមត្រូវ​ជាមួយ​ស្វាមី​សម​ប្រកប​ក្នុង​ជីវិត​បច្ចុប្បន្ន​ផង​ដែរ​៕

 

ចង់​ដឹង​ថា​ជីវិត​ស្នេហា​តារា​កំប្លែង​នោះ​មាន​ដំណើរ​យ៉ាង​ណា ទស្សនា​ការ​រៀបរាប់​ខាងក្រោម៖

 

 

អត្ថបទ៖ទ្រី រ៉ាវី