Brooklyn Beckham មុន​​បង្ហោះ​អ្វី​លើ Instagram ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​សិន


Brooklyn Beckham មុន​​បង្ហោះ​អ្វី​លើ Instagram ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​សិន

អតីត​តារា​បាល់​ទាត់ David Beckham បាន​ប្រាប់​ថា​កូន​ប្រុស​ច្បងរបស់​លោក​ Brooklyn  តែង​តែ​សាក​សួរ​គំនិត​របស់​របស់​លោក​និង​ប្រពន្ធ​ជា​និច្ច​មុន​ពេល​សម្រេច​ចិត្ត​បង្ហោះ​អ្វី​មួយ​នៅ​លើ​បណ្ដាញ​សង្គម Instagram។

 

Brooklyn Beckham មុន​​បង្ហោះ​អ្វី​លើ Instagram ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​សិន

 

បើ​ទោះ​បី​ជា Brooklyn មាន​ចំនួន​អ្នក​គាំទ្រ​ជិត ៥ លាន​នាក់​ក៏​ពិត​មែន​នៅ​លើ Instagram តែ David បាន​ឲ្យ​ដឹង​ថា​ខ្លួន​និង​ប្រពន្ធ​​មាន​ភាព​តឹងរ៉ឹង​ខ្លាំង​ណាស់​ចំពោះ​រឿង​បណ្ដាញ​សង្គម​របស់​កូន​ៗ។

 

កីឡាករ​វ័យ ៤០ឆ្នាំ​បាន​ប្រាប់​ទៅ​កាន់​គេហទំព័រ Daily Telegraph ថា “ខ្ញុំ​តាម​មើល​កូន​ប្រុស​ច្បង​អាយុ ១៦ ឆ្នាំ​របស់​ខ្ញុំ​ជាប់​ជា​និច្ច។ គេ​មិន​ដែល​បង្ហោះ​អ្វី​ដោយ​មិន​បង្ហាញ​ពួក​យើង​មុន​នោះ​ទេ។ ខ្ញុំ​និង​ប្រពន្ធ​ពិត​ជា​មាន​សំណាង​ណាស់​ដែល​គេ​ប្រាប់​ពួក​យើង​​ពី​រឿង​អ្វី​ៗ​គ្រប់​បែប​យ៉ាង។ David ក៏​បាន​បន្ថែម​ទៀត​ថា ពួក​គេ​ក៏​មាន​ភាព​តឹង​តែង​ណាស់​ដែរ​ចំពោះ​កូន​ទី​ពីរ​ដែល​មាន​អាយុ ១៣ ឆ្នាំ Romeo។

 

បើ​ទោះ​បី​ជា​ធ្លាប់​ជា​កីឡាករ​បាល់​ទាត់​​មាន​ឈ្មោះ​ល្បី​ទូទាំង​ពិភពលោក​ក៏​ពិត​មែន ប៉ុន្តែ David Beckham បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា លោក​នឹង​មិន​អន់​ចិត្ត​ទេ​បើ​សិន​ជា​កូន​ៗ​មិន​បន្ត​តំណែង​របស់​ខ្លួន។

 

David បាន​លើក​ឡើង​ថា “ពួក​គេ​មិន​បាន​គិត​ថា​ឪពុក​របស់​គេ​ជា​មេក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ដែល​លេង​ឲ្យ Manchester United ឬ Real Madrid អ្វី​នោះ​ទេ​។ ពួក​គេ​គ្រាន់​តែ​ចូល​ចិត្ត​លេង​បាល់។ បើ​ពួក​គេ​មិន​ចូល​ចិត្ត​លេង ខ្ញុំ​ក៏​មិន​កើត​ទុក្ខ​​អ្វី​ដែរ។ គ្រាន់​តែ​ពួក​គេ​មាន​ចំណូល​ចិត្ត​ទៅ​លើ​អ្វី​មួយ​​ឲ្យ​ប្រាកដ​គឺ​វា​គ្រប់​គ្រាន់​ទៅ​ហើយ។ ខ្ញុំ​តែង​តែ​ប្រាប់​គេ​ឯង​​ថា ខ្ញុំ​មិន​បាន​លេង​បាល់​ដើម្បី​ក្លាយ​ជា​បុគ្គល​ល្បី​ឈ្មោះ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​លេង​វា​ដើម្បី​លុយ​នោះ​ដែរ។ ខ្ញុំ​លេង​បាល់​ដោយ​សារ​វា​ជា​ការ​ស្រលាញ់​និង​ជា​ចំណង់​ចំណូល​ចូល​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​គុណ​ដែល​អាជីព​មួយ​នេះ​នាំ​មក​នូវ​អ្វី​ដែល​ខ្ញុំ​មាន​នៅ​សព្វ​ថ្ងៃ​តែ​វា​មិន​មែន​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​លេង​បាល់​ម្នាក់​នោះ​ទេ” ៕

 

Brooklyn Beckham មុន​​បង្ហោះ​អ្វី​លើ Instagram ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​សិន

 

 

ចុចអាន៖នឹក​ស្មាន​មិន​ដល់!​ តម្លៃ​កាដូ​ដែល Beckham ទិញ​ជូន​ប្រពន្ធ​កូន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ lollipop