ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥

ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥

មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​សម្រាប់​ព្រឹត្តិការណ៍​បារខែម​ភ្នំពេញ​ចុង​សប្តាហ៍​មុន​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

 

បារខែម​ភ្នំពេញ ២០១៥ ដែល​រៀបចំ​ឡើង​ក្រោម​ប្រធានបទ​រួម “ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន” បាន​នាំ​យក​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា អ្នក​ជំនាញ​ច្នៃ​ប្រឌិត សហគ្រិន​វ័យ​ក្មេង អង្គការ​សង្គម​ស៊ីវិល ថ្នាក់​ដឹកនាំ​អាជីវកម្ម សាស្ត្រាចារ្យ សិស្ស និង​និស្សិត ដើម្បី​ចែករំលែក ចំណេះដឹង​និង​បទពិសោធន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម ដោយ​ផ្ដោត​លើ​ប្រធាន​បទ​ធំៗ​ចំនួន ៤ រួមមាន បច្ចេកវិទ្យា អាជីព​ការងារ រចនា​ច្នៃប្រឌិត និង​សហគ្រិនភាព។

 

សម្រាប់​ការ​រៀបចំ​បារខែម​ ២០១៥ ​​រយៈ​ពេល​ពីរ​ថ្ងៃ​មាន​អ្នក​ចូលរួម​​ប្រមាណ ៣ ០០០ ទៅ ៤ ០០០ នាក់​​ជា​សិស្ស​និស្សិត​ដែល​មក​​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​ ក៏​ដូចជា​ការ​ទទួល​បាន​ចំណេះដឹង​ពីការ​អប់រំ​និងអាជីពការងារ​ដែល​វាគ្មិន​​ជំនាញ​ៗ​បាន​​ចែក​រំលែក​​។

 

 

បារខែម​​ភ្នំពេញ​​ជា​វេទិកា​លើក​កម្ពស់​វិស័យ​បច្ចេកវិទ្យា​នៅកម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហការ​ដ៏​ជិតស្និទ្ធ រវាង​វិស័យ​សង្គម​ស៊ីវិល វិស័យ​ឯកជន រួម​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​។ ​ការ​រៀបចំ​បារខែម​ភ្នំពេញ​ ២០១៥ នេះ​ក៏​ធ្វើ​ឡើង​ក្នុង​គោលដៅ​​​ការ​ត្រៀម​ខ្លួន​របស់​​ប្រទេស​កម្ពុជា​​ក្នុង​ការ​​ចូល​​រួម​សមាហរន្តកម្ម​អាស៊ាននា​ចុង​ឆ្នាំ២០១៥ នេះ។

 

ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥

 

ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥

 

ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥

 

ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥

 

ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥ ចំណាប់​អារម្មណ៍​អ្នក​ចូលរួម​បារខែម​ភ្នំពេញ ២០១៥

អត្ថបទ៖ ប៊ុណ្ណារ៉ា