ជីវិត​បរ​វក​ញ្ញា​លេខ ១ ចេញពី​គ្រួសារ​អ្នក​រើស​អេតចាយ​

Sanofi

​នេះ​ពិតជា​មិនគួរ​ឱ្យ​ជឿ នារី​ដែល​រស់​នៅបាន​ល្ងាច​ខ្វះ​ព្រឹក បែរ​ជាមាន​សមត្ថភាព​អាច​ដណ្តើម​តំណែង​ជា បរ​វក​ញ្ញា​លេខ ១ របស់ Uncensored ២០១៥ ដែល​ការប្រកួត​នេះ​បានរៀបចំ​នៅ​ប្រទេស​ថៃ​។ អ្នកនាង មីន ខៈ​នី​សៈថាន ដែលជា​បរ​វ​ញ្ញា​ទើបតែ​គ្រង​តំណែង​ថ្មី​រូបនេះ មិនមាន​ភាព​ខ្មាស់អៀន​នឹង​ទម្លាយ​ជីវិត​តស៊ូ​របស់​នាង​ដែល​កើតចេញពី​គ្រួសារ​អ្នក​រើស​អេតចាយ​។


​អ្នកនាង មីន បាន​ប្រាប់ថា តាំងតែ​ពី​កើត​ដឹងក្តី​គឺ​នាង​បាន​ជួយ​ម្តាយ​ដើរ​រើស​អេតចាយ​នៅ​ផ្លូវ​នាៗ​ជាច្រើន​កន្លែង ទម្រាំ​តែ​អាច​ត្រឡប់មកផ្ទះ​វិញ​គឺ​ឈានចូល​ពេលយប់​ជ្រៅ​គួរសម​។ មកដល់​បច្ចុប្បន្ននេះ អ្នកនាង និង គ្រួសារ​ក៏​នៅតែ​ប្រកប​អាជីព​នេះ គ្រាន់តែ​ពេលនេះ អ្នកនាង មីន អា​ចរក​ការងារ​ក្រៅ​ម៉ោង​បន្ថែម ដែល​ទទួលបាន​ប្រាក់កម្រៃ ៤០០ បាត (​ប្រហែល ១០ ដុល្លារ​) ក្នុង ១ ថ្ងៃ​។ ក្នុង​មួយ​សប្តាហ៍ អ្នក​មីន​ត្រូវ​ជួយ​ម្តាយ​ដើរ​រើស​អេតចាយ ២ ទៅ ៣ ថ្ងៃ រីឯ​ពេលវេលា​ផ្សេងទៀត គឺ​ជួយ​រៀបចំ​បែងចែក​របស់រ​បរ​អេតចាយ​ដែល​រើស​បានឱ្យ​ទៅតាម​ប្រភេទ​។​


​ក្រៅពី​ចំណាយពេល​ភាគច្រើន​ដើរ​រើស​អេតចាយ ម្តាយ​របស់​អ្នកនាង​ក៏​ជា​អ្នកលក់​ខោ​វ​អាវ​ក្រោម​ឆត្រ​ផងដែរ​។ អ្នកនាង មីន បាន​បន្ថែមទៀតថា ទោះជា​ពេលនេះ​អ្នកនាង​បានក្លាយ​ជាបរ​វ​ញ្ញា​លេខ ១ របស់ Uncensored ២០១៥ ក៏ដោយ​ក៏​ម្តាយ​របស់​អ្នកនាង​មិន​បោះបង់​អាជីព​ជា​អ្នក​រើស​អេតចាយ​ឡើយ ព្រោះ​គាត់​មានបំណង​ចង់​រកប្រាក់​ឱ្យបាន​ច្រើន​ដើម្បីឱ្យ​អ្នកនាង មីន មានឱកាស​បាន​បន្ត​ការសិក្សា​ដល់​មហា​វិទ្យា​នឹង​គេ ហើយ​ម្យ៉ាងទៀត អាជីព​រើស​អេតចាយ​ន​ទោះជា​មើលទៅ​មិន​ខ្ពស់​ខ្ពស់ និង លេចធ្លោ តែ​វា​ចាប់​ទុក​ថា​ជា​អាជីព​សុច្ចរិត មិនបាន​ទៅ​លួច​ទៅ​ប្លន់​អ្នកណា​គេ​ឡើយ ហើយ​បើ​មិនមាន​អាជីព​នេះ​ទេ អ្នកនាង មីន ក៏​គ្មាន​ថ្ងៃ​នេះដែរ​។​


​អ្នកនាង មីន បាន​បង្ហើប​អាថ៌កំបាំង​ថា មូល​ហេតុដែល​ធ្វើឱ្យ​អ្នកនាង​អាច​ដណ្តើម​តំណែង​បរ​វ​ញ្ញា ក៏​ព្រោះតែ​មុនពេល​ប្រកួត​គឺ​អ្នកនាង​បាន​ក្រាប​សំពះ​ម្តាយ​អ្នកនាង និង ទទួលបាន​ការជូន​ព​រ​ពី​គាត់​។ ជីវិត​តស៊ូ និង ភាព​កតញ្ញូតាធម៌​រប​ស់​អ្នកនាង បានធ្វើឱ្យ​មហាជន​មានការ​រំភើបចិត្ត​យ៉ាងខ្លាំង ហើយក៏​សង្ឃឹមថា តំណែង​បរ​វ​កញ្ញា​លេខ ១ នឹង​ជួយ​កែប្រែ​ជីវិត​របស់​អ្នកនាង មីន និង គ្រួសារ​ឱ្យបាន​ប្រសើរ​ជាង​មុន​៕ ខេ​រី​
(​ប្រភព ៖ សៀម​ម៉ុក អាប់​ដេ​ត​)



Related