ទៅ​ប្តូរប្រាក់ ម្ចាស់​មិន​នៅ លួច​យកលុយ ត្រូវ​ម្ចាស់ផ្ទះ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​

ស្វាយរៀង: ​យុវជន​ម្នាក់ ទៅ​ប្តូរប្រាក់ ម្ចាស់​មិន​នៅ ឆ្លៀតឱកាស​លួច​យកលុយ ត្រូវ​ម្ចាស់ផ្ទះ​ប្តឹងអោយ​នគរបាល​ចាប់ខ្លួន ។ ហេតុការណ៍​នេះ​បានកើត​ឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២ ថ្ងៃត្រង់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥  នៅ​ចំណុច​ភូមិ ដើម​ពោធិ ឃុំកណ្ដៀង​រាយ​។​

​ជនសង្ស័យ​ឈ្មោះ ដួង សីហា អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ​សំណ​ណង់ មានស្រុកកំណើត នៅ​ភូមិ​ស្នែ​រាង ឃុំ បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិ ទួល​ត្របែក ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​មុនពេល​កើតហេតុ​ជនសង្ស័យ បាន​យកប្រាក់ ដុល្លា ២០ ដុល្លារ និង ប្រា​ក់ដុង១,៧០០,០០០ ដុង ទៅ​ប្ដូរ​យកប្រាក់​រៀង​នៅផ្ទះ​ប្តូរប្រាក់​ឈ្មោះ​នុត ផល្លី ពេលចូលទៅ​ប្ដូរប្រាក់ ម្ចាស់​មិន​នៅ ក៏​ឆ្កៀ​ត​ឱកាស់​ហែក​ទូ​យកប្រាក់ ចំនួន ៧០០ដុល្លា និង ប្រាក់រៀល ៣ លាន​រៀល របស់​ជនរងគ្រោះ​ឈ្មោះ នុត ផល្លី ភេទ​ស្រី អាយុ ៣៦ឆ្នាំមាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ​ខាងលើ​។​

​ក្រោយ​ហែក​ទូ​យកប្រាក់​បាន​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក ហុងដា ស្កុប​ពី ពណ៌ក្រហម ស្លាក​លេខ ភ្នំពេញ​-1AW:9063 មកដល់​ចំណុច​មុខ​សាលា​បឋម​​សិក្សា​ពោធិ​បន្ទាយ បាន​ផ្តួល​ម៉ូតូ បម្រុង​គេចខ្លួន តែ​ត្រូ​បាន​បងប្អូន​ម្ចាស់​ទីតាំង​ប្តូរប្រាក់ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កណ្តៀង​រាយ និង​ដោយមាន​ការជួយ​ពី​ប្រជា​​ការពារ​បាន​ចាប់ខ្លួន ជ​នស​ង្យ័​យ​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដើម្បីកសាង​សំនុំរឿង​ចាត់ការ​តាមច្បាប់ ៕​