ជនសង្ស័យ​ម្នាក់ កាច់​សោក​ម៉ូតូ​តែ​មិនបាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រោម​ខ្លួន

ភ្នំពេញ: ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព័ទ្ធចាប់​បាន​វាយ​ទ្រោម​ខ្លួន​និង​២​នាក់​ទៀតរ​ត៉គេចខ្លួនបាត់​ខណៈ​ជនសង្ស័យ​ទាំងនោះ​បានធ្វើ​សកម្មភាព​កាច់​សោ ក ម៉ូតូមួយគ្រឿង​ដែល​ម្ចាស់​ទុក​មុខផ្ទះ តែ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង​៥​ល្ងាចថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ល្វេ​ង​ក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ​គឹម ចិត្ត អាយុ​២៥ ឆ្នាំ ស្នាក់នៅ ភូមិ​ដើម​ចាន់ សង្កាត់ ច្បារអំពៅខណ្ឌ​ច្បារអំពៅ ទី​២​ឈ្មោះ ថា​ន់ ចំណែក​ម្នាក់ទៀត​មិនបាន​ស្គាល់ឈ្មោះ​ទេ​។

​រីឯ​ជនរងគ្រោះ​រងគ្រោះ​មុំ ចរិយា ភេទ​ស្រី​អាយុ​២៤ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យខណ្ឌមានជ័យ​មាន​ស្រុកកំណើត​ភូមិ​ព្រៃ​នប ឃុំ​ព្រៃ​បន ស្រុក​ព្រៃ​បន ព្រះសីហនុ ។​

​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ូ​គី និ​ច ពណ៌ ដីឥដ្ឋ លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV 5409 ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បា​នប​ញ្ឍ​រម៉ូតូ​នៅខាងមុខ​ផ្ទះ ដោយ​ចាក់សោ​ត្រឹមត្រូវ ហើយ​ចូលទៅ​ក្នុងផ្ទះ​បាត់ ។​មួយសន្ទុះក្រោយមក ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាកដោយមាន​ម្នាក់​បានមក​ធ្វើ​សកម្មភាព​កាច់ សោ ក ម៉ូតូ​ខ​ណះ​កំពុង​កាច់ ស្រាប់តែមាន​បុរស​ម្នាក់​ដែល​នៅក្បែរ​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោឡើង​បង្កអោយមានការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នាំគ្នា​ដេញចាប់បាន​ម្នាក់វាយ​ទ្រោម​ខ្លួន​និង​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល​៕